ភ្នំពេញ៖  ម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាក ហុងដាសេ១២៥ និងមួយគ្រឿងទៀតម៉ាក ស្ទេប ត្រូវអ្នកបើកបរ បើកបុកគ្នាយ៉ាងពេញ ទំហឹងនៅចំណុច ផ្លូវចំការដូង ច្រកចូលខាងមុខសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំការដូង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង ១៦ និង៣០នាទី ថៃ្ងទី ១៤ ខែសីហា ឆ្នាំ ២០១៣។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូហុងដាសេ១២៥មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AV-1616 ធ្វើដំណើរតាមបណ្តោយ ផ្លូវចំការដូង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុច កើតហេតុខាងលើ ក៏ជ្រុលបុកគ្នជាមួយម៉ូតូស្ទេប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AF-1692 បណ្តាយឲ្យម្ចាស់ម៉ូតូទាំងសងខាងរងរបួសស្រាល ដោយសារតែបានពាក់មួកការពារសុវត្ថិភាព ទើបមិនបណ្តាលឲ្យរងរបួសធ្ងន់ ។

សមត្ថកិច្ចនគរបាលចរាចរខណ្ឌដង្កោ ដែលចុះទៅវាស់វែងដល់កន្លែងកើតហេតុបានឲ្យដឹងថា  អ្នកបើកបរម៉ូតូ ម៉ាកហុងដាសេ១២៥ ឈ្មោះ ផុំ សាន្ត ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរជា ជាងជុសជុលរថយន្ត ស្នាក់ នៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកអ្នកបើកបរម៉ូតូស្ទេប ឈ្មោះ សែន ភារុន ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ ស្នាក់នៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរខណ្ឌដង្កោ បានចុះអន្តរាគមន៍ វាស់វែង ដកហូតម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំការដោះស្រាយ គ្នានៅពេល ក្រោយតាមនីតិវិធីច្បាប់ ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]