អ្នកណាខ្លះមិនចូលចិត្តBTS? Jungkook ដាក់មួយឃ្លា ស្ពឹកមុខ

//s9.kh1.co/bc/bc9d62719aa8af68d7f1c2699a8dca24de3f64a0.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ARMY ពិតជាស្រលាញ់ភាពមានទំនុកចិត្តរបស់ Jungkook សមាជិកក្រុម BTS ក្រោយលោក តបស្នងអ្នកស្អប់លោក តាមរបៀបដ៏សាមញ្ញមួយនេះ

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ សមាជិកក្រុម BTS ដែលគ្រប់គ្នាស្គាល់ថា golden maknae Jungkook មានពាក្យតិចតួច សម្រាប់អ្នកដែលស្អប់លោក ក៏ដូចជា BTS ហើយ ARMY ដែលជាអ្នកគាំទ្រ ពិតជាចូលចិត្តសារដែលលោកបាននិយាយជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ នេះ BTS បានប្រារព្ធពិធីប្រគំតន្ត្រីតាមអ៊ីនធើណែតរបស់ពួកគេ មានឈ្មោះថា​ Permission to Dance On Stage ហើយក្រុមនេះ បានសម្តែងនូវបទចម្រៀងដ៏ល្អបំផុតរបស់ពួកគេជាច្រើន ធ្វើឲ្យអ្នកគាំទ្រចូលចិត្តនឹងការប្រគុំតន្ត្រីរបស់ BTS នេះយ៉ាងខ្លាំង។

BTS
BTS

អ្វីដែលពិសេសនោះគឺ បន្ទាប់ពីសម្តែងបទ «Stay» ក្រុមនេះបានប្តូរទៅជាបទ «So What» ដែលជាបទ EDM ដ៏ស្វាហាប់ ហើយតែងតែធ្វើឱ្យ ARMY មានការរំជើបរំជួលរាំតាមចង្វាក់ភ្លេង ក្រោយមកភ្លាមៗនោះ Jungkook ក៏និយាយពាក្យមួយឃ្លា អំពីអ្នកដែលស្អប់លោកថា ៖

ខ្ញុំមានរឿងមួយដែលខ្ញុំចង់និយាយទៅកាន់មនុស្សដែលមិនចូលចិត្តខ្ញុំ

Jungkook 

គឺជាអ្វី?

BTS

តើយ៉ាងមិច?!

Jungkook 
Jungkook
Jungkook

ក្រោយមក អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ Jungkook ដែលនិយាយដោយភាពជឿជាក់និងនិយាយទៅកាន់មនុស្សដែលវិនិច្ឆ័យលោក ក្រោយតារាប្រុសរូបនេះជ្រើសរើសវិធីដ៏សាមញ្ញមួយនេះ ដើម្បីនិយាយសារដ៏មានន័យទៅកាន់អ្នកដែលមិនចូលចិត្តលោក៕

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T