បន្ទាយមានជ័យ៖ បុរសម្នាក់ កំពុងលាងម៉ូតូ នៅកន្លែងលាងម៉ូតូ ស្ថិតនៅជិតវត្តថ្មី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្រាប់តែត្រូវ ខ្មាន់កាំភ្លើងបាញ់ ប៉ងសម្លាប់ចោល នៅវេលាម៉ោង៧ យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ។

សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ហាក់ លី អាយុជាង៤០ឆ្នាំ មានមុខរបរ ជាអ្នករត់ម៉ូតូឌុប ។

សេចក្តីរាយការណ៍ បានបន្តថា ខណៈជនរងគ្រោះ កំពុងយកទៅ លាងម៉ូតូ ស្រាប់តែមានជនមិនស្គាល់មុខ ចំនួន២នាក់ បានជិះមក ហើយដក កំាភ្លើងបាញ់ ត្រូវចំស្មាខាងឆ្វេង ធ្លាយទៅខាងក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច ជួយដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ មិត្តភាពកម្ពុជា ជប៉ុន ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ បានតាមចាប់ខ្មាន់កាំភ្លើង ហើយហេតុការណ៍ខាងលើ នៅមិនទាន់ដឹងពី មូលហេតុ នៃការបាញ់ ប៉ងសម្លាប់នេះទេ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]