កណ្ដាលៈ បុរសម្នាក់ដេកស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ ដោយសារតែរឿង ទំនាស់ពាក្យ សំដីគ្នា បន្តិចបន្តួចប៉ុណ្ណោះ ហើយស្រ្តីដែលជាម្តាយ របស់ជនរងគ្រោះ ក៏ត្រូវជនដៃដល់ ចាក់បណ្តាលឲ្យរងរបួសផងដែរ ខណៈចូលទៅឃាត់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង១៥ និង៣០នាទី ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ឺន ពៅភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិ កងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពុងចាម ស្នាក់នៅកន្លែងកើតហេតុ ទើបតែបានពីរបីថ្ងៃ ។រីឯជនដៃដល់មានឈ្មោះ ឡៅ ឃាងភេទប្រុសអាយុ៣០ឆ្នាំ មុខរបរកម្មករលីសែងស្នាក់នៅផ្ទះជួលភូមិ ឃុំកើតហេតុ និងមានស្រុកកំណើត នៅភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពុងស្ពឺ ។

ប្រភពបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានមកលេងប្អូន នៅកន្លែងកើតហេតុ លុះមកដល់ ជនដៃ ដល់ ដែលត្រូវជាប្អូនថ្លៃ បានទៅផឹកស្រា ហើយគ្រាន់តែមានទំនាស់ពាក្យសំដីគ្នា បន្តិចបន្តួចប៉ុណ្ណោះ ជនដៃ ដល់ ក៏ស្ទុះទៅយកកូនកាំបិត ចុងស្រួលមកចាក់ជនរងគ្រោះ ដែលត្រូវជាបងថ្លៃចំនួន៦កាំបិត ចំដោះ ស្ដាំ១កាំបិត ក្រោមឆ្អឹងជំនីស្ដាំ១កាំបិត ក្រោមដោះឆ្វេង១កាំបិត ស្មាឆ្វេង១កាំបិត និងចាក់ពោះចំនួន២កាំបិត ធ្លាយ ពោះវៀនប្រកាន់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯស្រ្តីជាម្តាយជនរងគ្រោះពេលឃើញ ជនដៃដល់ធ្វើសកម្មភាពចាក់ សម្លាប់កូនបែបនេះ ក៏ចូលទៅជួយឃាត់ត្រូវជនដៃដល់ ចាក់ចំដៃមួយកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជួយសង្គ្រោះជាបន្ទាន់ ។

ប្រភពបានបន្តថា ជនដៃដល់បន្ទាប់ពីធ្វើសកម្មភាពចាក់ជនរងគ្រោះនិងម្តាយរួចហើយ បាន រត់គេចខ្លួនទាំង ឈាមស្រោចខ្លួនជោគ ភ្លាមៗនោះនគរបាលដេញតាមរកដែរ ប៉ុន្តែរកមិនឃើញ ។

ប្រភពបានឲ្យដឹងទៀតថា ការចាក់សម្លាប់នេះ មិនត្រឹមតែរឿងទំនាស់ពាក្យសំដីគ្នាបន្តិចបន្តួច នាពេលនេះ នោះទេ គឺជនដៃដល់មានការគំគួនតាំងពីពេលមុនមកម្លេះ ដោយសារកន្លងមកពេល ជនដៃដល់ ផឹកស្រាស្រវឹងម្តងវាយធ្វើបាបប្រពន្ធ ហើយជនរងគ្រោះជាបងថ្លៃធ្លាប់ស្តីបន្ទោស ដោយចង់ឲ្យប្អូនថ្លៃកុំធ្វើ បែបនេះខ្មាស់គេ ព្រោះឲ្យតែផឹកគឺស្រវឹងវាយប្រពន្ធៗប៉ុន្តែ ជនដៃដល់ចង់ជាគំនុំ ដោយធ្លាប់និយាយ ដាក់បងថ្លៃថា ចាំមើលទៅគង់តែដឹងទេ ហើយពេល នេះគេបានចាក់សម្លាប់ជនរងគ្រោះយ៉ាងអាណោចអាធម៌ តែម្តងទៅ។

បច្ចុប្បន្នសាកសពត្រូវប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]