៣ ចំណុចដើម្បីរក្សាទំនាក់ទំនងបានល្អ ជាមួយតារានិករទាំង ១២

//s9.kh1.co/9f/9f1e25ab99aaf16c05254878221ad83bace670fc.jpeg
យុវវ័យ

 ២៥-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តើទំនាក់ទំនង ស្ថិតនៅបានយូរ ដោយវិធីណា? តោះមកដឹងទាំងអស់គ្នាខាងក្រោមនេះ ដោយផ្អែកលើតារានិករនីមួយៗ!

យល់ដឹង៖ ទំនាក់ទំនង គឺពិតជាសំខាន់ណាស់ ក្នុងការរកវិធីដើម្បីឲ្យស្ថិតនៅបានយូរអង្វែង។ ទោះបីជាអ្នកស្រលាញ់គ្នាប៉ុណ្ណា តែមិនមានការយល់ចិត្ត ក៏ទំនាក់ទំនងមិនអាចដំនើរការបានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពីចំណុច ៣ យ៉ាងដែលធ្វើឲ្យតារានិករនីមួយៗ នៅតែរក្សាទំនាក់ទំនងបានល្អ ៖

♈️ Aries (Mar 21 – Apr 19)

  • បង្ហាញភាពរំភើប និងភាពរីករាយចំពោះផលប្រយោជន៍ ចំណង់ចំណូលចិត្ត គំនិត និងសំខាន់បំផុតគឺ អ្វីៗដែលកើតឡើងសម្រាប់ពួកគេផ្ទាល់
  • អនុញ្ញាតឲ្យពួកគេគិតថា អ្វីៗទាំងអស់ គឺជាគំនិតរបស់ពួកគេ (ល្អគ្រប់យ៉ាង)
  • ផ្លាស់ប្តូរទម្លាប់របស់អ្នក ដើម្បីរក្សាអារម្មណ៍ស្រស់ស្រាយដល់ពួកគេ

♉️ Taurus (Apr 20 – May 20)

  • ផ្តល់ភាពកក់ក្តៅដល់ពួកគេ ដោយការម៉ាស្សា ការថ្នាក់ថ្នម ឬលេងសក់ពួកគេ
  • ធ្វើឲ្យពួកគេមានអារម្មណ៍សុវត្ថិភាព និងផាសុកភាព
  • អនុញ្ញាតឲ្យពួកគេរក្សាកម្រិត នៃឯករាជ្យភាព នៅក្នុងទំនាក់ទំនង

♊️ Gemini (May 21 – Jun 20)

  • រក្សាបន្ទាត់ទំនាក់ទំនងឲ្យហូរ កុំឲ្យដាច់
  • រកវិធីដើម្បីធ្វើឲ្យអ្វីៗក្នុងទំនាក់ទំនង ធូរស្រាលពីភាពតានតឹង
  • ស្រលាញ់មិត្តភក្តិ និងគាំទ្រជីវិតសង្គមរបស់ពួកគេ
រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

  • ចំណាយ​ពេល​វេលាល្អៗដែល​មាន​គុណភាព​ ឲ្យ​បាន​ច្រើន​ជាមួយ​ពួក​គេ ពួកគេត្រូវ​តែ​ក្លាយ​ជាមនុស្សទីមួយ​របស់​អ្នក
  • ពូកែខាងសិល្បៈនៃការថើបបន្តិច
  • ព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីយល់ និងទទួលយកនូវអារម្មណ៍ផ្លាស់ប្ដូរ និងលំហូរនៃអារម្មណ៍របស់ពួកគេ។

♌️ Leo (Jul 23 – Aug 22)

  • ចូរ​បង្អួត​គេ​ដោយ​ក្ដី​ស្រលាញ់ដែលអ្នកមាន ការ​យកចិត្តទុកដាក់ និង​ការ​សរសើរ​ជា​ប្រចាំ
  • គាំទ្រ និងលើកទឹកចិត្តគំនិតរបស់ពួកគេ
  • អនុញ្ញាតឲ្យពួកគេនាំមុខជានិច្ច

♍️ Virgo (Aug 23 – Sep 22)

  • ស្មោះត្រង់ និងបើកចំហ
  • រក្សាផ្ទះ ឬទីកន្លែងរបស់អ្នកឲ្យបានស្អាត
  • ជួយពួកគេនិយាយរឿង ឬស្ដាប់រឿង នៅពេលពួកគេមានការព្រួយបារម្ភ ឬតានតឹង
រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

  • ធ្វើ​ចិត្ត​ឲ្យ​គេលង់ ហើយ​ឲ្យ​គេតាម​អ្នកដល់ទីបញ្ចប់
  • ត្រូវមានចិត្តសប្បុរស ដោយការសរសើរ និងការយកចិត្តទុកដាក់ ប៉ុន្តែសូមកុំឈប់សរសើរពួកគេ
  • រៀនពីរបៀបរក្សាអ្វីៗដោយសន្តិភាព និងចុះសម្រុងគ្នា។

♏️ Scorpio (Oct 23 – Nov 21)

  • ចែករំលែកភាពស្និទ្ធស្នាល ផ្នែកអារម្មណ៍ រាងកាយ និងខាងចិត្តគំនិតជាមួយពួកគេ
  • ប្តេជ្ញាចិត្តចំពោះពួកគេឲ្យច្បាស់លាស់
  • ត្រូវប្រាកដថាអ្នកចេះស្រលាញ់ជីវិត ជាពិសេសទំនាក់ទំនង

♐️ Sagittarius (Nov 22 – Dec 21)

  • ចូលរួមក្នុងការសន្ទនា ទំនាក់ទំនងឲ្យបានច្រើន
  • ​ផ្តល់​ឲ្យ​ពួក​គេ​នូវ​សេរីភាព ​ក្នុង​ការ​រស់​នៅ​ប្រចាំថ្ងៃ​
  • គាំទ្រស្មារតី ចិត្តគំនិតផ្សងព្រេងរបស់ពួកគេ ហើយព្យាយាមចូលរួមជាមួយពួកគេដែរ
រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

  • ស្វែងរកវិធីដើម្បីបន្តបង្ហាញការយកចិត្តទុកដាក់របស់អ្នក ចំពោះពួកគេក្នុងទំនាក់ទំនង
  • ដោះស្រាយជាមួយការពិតជានិច្ច
  • ធ្វើឲ្យពួកគេឈ្លក់វង្វេងជាមួយភាពវៃឆ្លាត និងកំប្លុកកំប្លែងរបស់អ្នក

♒️ Aquarius (Jan 20 – Feb 18)

  • កុំបំភិតបំភ័យដល់អារម្មណ៍ពួកគេដោយ ការច្រណែននឹងជីវិតសង្គមរបស់ពួកគេ
  • ផ្តល់ឲ្យពួកគេនូវសេរីភាព ក្នុងការរស់នៅ ជាពិសេសទំនាក់ទំនងជាមួយអ្នក
  • ត្រូវដឹងពីប្រព័ន្ធនៃតម្លៃដែលអ្នកនឹងផ្ដល់ឲ្យគេ

♓️ Pisces (Feb 19 – Mar 20)

  • រក្សានូវអ្វីដែលរ៉ូមែនទិច និងត្រេកត្រអាលចំពោះពួកគេ
  • គាំទ្រ និងផ្តល់សុពលភាពដល់ពួកគេ នៅពេលដែលពួកគេមានអារម្មណ៍អសន្តិសុខ
  • កោតសរសើរចំពោះអាកប្បកិរិយា ចរិតរិកពាររបស់ពួកគេជារៀងរាល់ថ្ងៃ

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T