មិនមែន ១៦ទេ តែ៣៦ឆ្នាំ ហើយ Sandara នៅតែមានសម្រស់មិនចេះចាស់់

//s9.kh1.co/13/135f708d9579c19726cd06a92d455b5d97739783.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ដារ៉ា អតីតក្រុម 2NE1 បង្កភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងការថតរូបរបស់នាងសម្រាប់ទស្សនាវដ្តី «W Korea»

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៣ ខែតុលា ទស្សនាវដ្តី «W Korea» បានបង្ហាញរូបភាពរបស់ពួកគេ ដែលបានទម្លាយរូបថតជាច្រើនសន្លឹក អំពី Sandara Park ដែលកំពុងទទួលបានចាប់អារម្មណ៍​ នៃរូបសម្រស់ ដ៏ស្រស់ស្អាតរបស់់តារាស្រីរូបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង រូបភាពដែលបានបង្ហោះចែកចាយ របស់ អតីតសមាជិកក្រុម 2NE1 រូបនេះ បានបង្ហាញឲ្យឃើញថា ផ្ទៃមុខរបស់នាង សស្អាត ម៉ត់រលោង គ្មានស្នាមជ្រីវជ្រួញសូម្បីបន្តិច បើទោះជាពេលបច្ចុប្បន្ននេះ នាងមានវ័យកាន់តែជ្រេ ឈានចូលដល់ ៣៦ឆ្នាំទៅហើយក៏ដោយ។

លើសពីនេះ បើតាមស៊េរីរូបភាព ដែលបានបង្ហាញពីភាពស្រស់ស្អាតរបស់នាង យ៉ាងច្បាស់ត្រជាក់ភ្នែក គួបផ្សំ ម៉ូដនៃស្ទីលការលេង ម៉ូតខោអាវ​ ជាពិសេសស្ទាយ៍ថតរូប ដ៏ប៉ិនប្រសប់ទៀតផងនោះ កាន់តែមួយប្លន់ៗ របស់ តារាស្រីរូបនេះ កាន់តែមានភាពទាក់ទាញ មួយកម្រិតទៀត ជាទីក្រសែភ្នែករបស់មហាជន ក៏ដូចជាអ្នកគាំទ្រជាដើម៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Sandara Park
Sandara Park
Sandara Park
Sandara Park
Sandara Park
Sandara Park
Sandara Park
Sandara Park
Sandara Park
Sandara Park
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T