ព្រោះតែមានរឿងអាស្រូវ Yundi Li ត្រូវសំណងទឹកប្រាក់ ៣១លានដុល្លារ

//s9.kh1.co/8f/8f84db612a6f9fe38569f9765100f07958e5e0f5.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ដោយសាររឿងអាស្រូវ ជួញដូរផ្លូវភេទ បានរងផលប៉ះពាល់យ៉ាងខ្លាំង ទៅដល់ អ្នករៀបចំព្រឹត្តិការណ៍រាប់សិបនាក់ ពីអ្នកលេងព្យ៉ាណូកំពូលរបស់ចិនរូបនេះ ត្រូវបង់សំណងទៅគេ។

ចិន៖ កាលពីថ្ងៃទី ២៤ ខែតុលា គេហទំព័រ QQ បានរាយការណ៍ថារឿងអាស្រូវផ្លូវភេទរបស់ ស្តេចលេងព្យាណូប្រចាំចិន Yundi Li បានបណ្តាលឱ្យយីហោជាច្រើនសហការជាមួយ លោក​ ធ្វើឱ្យខូចមុខមាត់របស់ពួកគេយ៉ាងធ្ងន់ធ្ងរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាលទ្ធផល ដូច្នេះ​ហើយ​គេត្រូវបានឲ្យដឹងថា រូបលោក អាច​នឹង​ត្រូវ​ផ្តល់​សំណង​ដល់​ដៃគូ​របស់​លោក ក្នុង​ចំនួន​ដ៏​ច្រើន​គឺ​ប្រហែល ៣១,៣ លាន​ដុល្លារ​អាមេរិក នេះ បើតាមវេកសាយ ក្នុងស្រុកបានចែកចាយ នៅលើបណ្តាញអ៉ីនធឺណែត។

មុននេះបន្តិច តាមប្រភពដដែល បន្ទាប់ពីរូបលោក ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់សេវាកម្មសិ.ច ម៉ាកប្រ៊េនចំនួន ១៤ បានប្រកាសបញ្ចប់កិច្ចសន្យាជាមួយសិល្បករប្រុសរូបនេះ មិនត្រឹមតែប៉ុណ្ណោះ ប្រគុំតន្ត្រីទាំងអស់នៅក្នុងប្រទេសចិនចាប់ពីពេលនេះដល់ចុងឆ្នាំ ក៏ត្រូវបានលុបចោលផងដែរ។

លើសពីនេះទៅទៀត វីដេអូ ​ដែលសិល្បករលេងព្យាណូ ត្រូវបានដកចេញពីគ្រប់វេទិកាទាំងអស់ ខណៈ​កម្មវិធី​ទូរទស្សន៍​ដែល​មាន​ការ​ចូល​រួម​ពីតារាប្រុសរូបនេះ ​ក៏ត្រូវបានដកចេញជាបណ្តោះអាសន្នដូច្នេះដែរ៕

ប្រភព៖ zingnews

សូមទស្សនារូបភាពខាងក្រោម៖

Yundi Li 
Yundi Li 
Yundi Li 
Yundi Li 
Yundi Li 
Yundi Li 
Yundi Li 
Yundi Li 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T