ញាំុអី បានមន្តស្នេហ៍ម៉េះ ចឺម? ពិតទេ ដែលតារាម៉ូដែលនេះ ជាសង្សារថ្មីនាយចឺម? (មានវីដេអូ)

//s9.kh1.co/3b/3b23d9d7c73bb36be4a2b417c1d9abb60096eb42.png
តារា & កម្សាន្ដ

 ២៤-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

នាយចឺម កាន់បញ្ចេញភាពផ្អែមល្ហែមជាមួយនារីរូបនេះអង្គុយគៀកកើយគ្នាយ៉ាងស្និទស្នាលដូចជាគូស្នេហ៍ពិតៗ ធ្វើឲ្យមហាជនមានចម្ងល់ជាខ្លាំង។

កម្សាន្ត៖ បន្ទាប់ពីល្បីរឿងបែកបាក់ស្នេហាជាមួយសង្សារឈ្មោះហ្វាហ្វាមក នាយចឺម តែងតែបង្ហាញភាពផ្អែមល្ហែមចំពោះនារីម្នាក់នេះជាញឹកញយ។ មហាជនមានការសង្ស័យថានាយចឺមនិងនារីម្នាក់ឈ្មោះ​​ សុឃីម នេះមានទំនាក់ទំនងស្នេហាព្រោះតែតារាចម្រៀងរូបនេះតែងតែបញ្ចេញរូបភាពគៀកកើយគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាយចឺម និង សុឃីម
នាយចឺម និង សុឃីម

កាន់តែច្បាស់ទៀតនោះ នាយចឺម បានបង្ហាញសកម្មភាពស្និទស្នាលដូចគូស្នេហ៍ជាមួយនារីឈ្មោះ សុឃីម នេះនៅក្នុងវីដេអូមួយដែលធ្វើឲ្យមហាជនសន្មត់ថាពួកគេពិតជាគូស្នេហ៍។ នៅក្នុងវីដេអូនោះ តារាប្រុសរូបនេះបានបញ្ចេញសកម្មភាពស្និទស្នាល អង្គុយឪបគ្នា​ ដែលជាសកម្មភាពគូសង្សារតែងតែធ្វើចំពោះគ្នា។ 

នាយចឺម និង សុឃីម
នាយចឺម និង សុឃីម

ទោះបីជានាយចឺមមិនបានប្រកាសពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងនារីម្នាក់នេះក៏ដោយ ប៉ុន្ដែលោកមិនលាក់បាំងនោះទេ​ តាមរយៈទង្វើបានបង្ហាញឲ្យឃើញពីចិត្តបាត់ទៅហើយ។ លើសពីនោះ ខាងស្រីក៏មិនលាក់លៀមអ្វីនោះដែរ សុឃីមបានបង្ហោះរូបស្វីតៗជាមួយនាយចឺមជាបន្ដបន្ទាប់៕

សុឃីម
សុឃីម

សូមទស្សនាវីដេអូរបស់ខាងក្រោម៖ 

នាយចឺម និង សុឃីម
នាយចឺម
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T