មានដឹង Ronaldo ឆ្លើយទៅវិញថាម៉េចអត់ នៅពេលគេសួរនាំអំពីពាក្យចចាមអារ៉ាមដែលថាគាត់ចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ

//s9.kh1.co/1c/1c0234288c2442546a160b75c9a3a9bec5bd16cc.jpg
កីទ្បា

 ២៤-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

Ronaldo បានលើកឡើងថា គាត់មិនទាន់មានគម្រោងចូលនិវត្តន៍ពីក្រុមជម្រើសជាតិឡើយ

បរទេស៖ កីឡាករ Cristiano Ronaldo បានច្រានចោលពាក្យចចាមអារ៉ាមដែលលើកឡើងថា គាត់ចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ព័រទុយកាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

Ronaldo បានត្រឡប់មកកាន់ទ្រនំចាស់ Manchester United ជាលើកទី ២ ក្រោយចាកចេញអស់រយៈពេល ១២ ឆ្នាំ, ហើយក្នុងពេលឆាប់ៗខាងមុខនេះ គាត់នឹងឈានចូលវ័យ ៣៧ ឆ្នាំហើយ, ប៉ុន្តែយ៉ាងណា ទម្រង់លេងរបស់គាត់នៅតែមានលេចធ្លោរ មិនចាញ់កាលនៅក្មេងប៉ុន្មានឡើយ។

Cristiano Ronaldo
Cristiano Ronaldo

ជាមួយគ្នានេះ Ronaldo ក៏ទើបតែបញ្ជាក់ពីអនាគតរបស់ខ្លួនដែរ ដោយគាត់បានអះអាងថា គាត់គឺមិនទាន់មានគម្រោងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ឡើយ, បន្ថែមពីនេះទៀតខ្សែប្រយុទ្ធខាងលើនៅតែជឿជាក់ថា Man UTD នឹងអាចឈ្នះពានរង្វាន់ណាមួយនៅរដូវកាលនេះ។

Cristiano Ronaldo
Cristiano Ronaldo

ក្រោយមានគេសួរអំពីរឿងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ, Ronaldo បានឆ្លើយតបទៅវិញ ដោយប្រាប់ទៅកាន់កាសែត Sky Sports News យ៉ាងដូច្នេះថា៖

ហេតុអ្វី? ខ្ញុំគិតថាវាមិនទាន់ដល់ពេលនោះទេ។ វាមិនមែនជាអ្វីដែលអ្នកគ្រប់គ្នាចង់បានឡើយ, ប៉ុន្តែបែបនេះ វាជាអ្វីដែលខ្ញុំចង់បាន។ ខ្ញុំដឹង ថាឥឡូវនេះការរត់របស់ខ្ញុំគឺមិនដូចមុននោះទេ, ទាំងការញាក់ និង ការស៊ុតជាដើម, ទោះបីយ៉ាងណាក៏ដោយ ឱ្យតែខ្ញុំមានកម្លាំង ខ្ញុំនឹងនៅតែបន្ត... ខ្ញុំនៅតែមានឆន្ទៈ ដូច្នេះខ្ញុំនៅតែចង់បន្ត ព្រោះថាកម្លាំងចិត្តដ៏ពុះកញ្ជ្រោលរបស់ខ្ញុំនៅតែមាន។ រឿងសំខាន់ដែលខ្ញុំប្រកាន់ខ្ជាប់ជានិច្ច - គឺពាក្យថាលើកទឹកចិត្ត, វាបានធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត ជាពិសេសគឺគ្រួសាររបស់ខ្ញុំ, អ្នកគាំទ្រ និងខ្លួនខ្ញុំផ្ទាល់។ ខ្ញុំចង់ធ្វើឱ្យខ្លួនរបស់ខ្ញុំក្លាយជាកីឡាករដែលស្ថិតនៅក្នុងកម្រិតខ្ពស់បំផុត៕

  កីឡាករ Cristiano Ronaldo

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T