ល្អណាស់! UEFA ចង់អញ្ជើញជើងខ្លាំង ប្រស៊ីល និង អាហ្សង់ទីន ដើម្បីប្រកួតពានរង្វាន់មួយនេះនៅតំបន់អឺរ៉ុប

//s9.kh1.co/c0/c080ef6e6efba3651f31c07126af8bd7db95bbbe.jpg
កីទ្បា

 ២៤-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

UEFA ចង់អញ្ជើញជើងខ្លាំង ប្រស៊ីល និង អាហ្សង់ទីន ដើម្បីមកចូលរួមប្រកួតពានរង្វាន់ Nations League

បរទេស៖ ស្របពេលដែល FIFA កំពុងតែមមាញឹកខ្លាំងជាមួយគម្រោងចង់ដំណើរការព្រឹត្តិការណ៍ World Cup រៀងរាល់ ២ ឆ្នាំម្តង, ខាង UEFA ឯណោះវិញក៏កំពុងតែរវល់ខ្លាំងជាមួយការប្រកួតប្រជែងពាន Nations League ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/d0/d04ef4cbe3773c59b508bfcc3a5138ab4077d3da.jpg

លោក Aleksander Ceferin ដែលជាប្រធានសមាគមន៍បាល់ទាត់ អឺរ៉ុប ហៅកាត់ UEFA មានផែនការចង់អញ្ជើញក្រុមខ្លាំងរបស់ អាមេរិកឡាទីន ចំនួន ២ នោះគឺក្រុមជម្រើសជាតិ ប្រេស៊ីល និង អាហ្សង់ទីន ដើម្បីមកចូលរួមប្រកួតក្នុងពានរង្វាន់នៅតំបន់ អឺរ៉ុប។

https://s9.kh1.co/__image/w=650,h=366,q=100/98/98065f6f863f08c9acbdfca6cd299b1b2b92eb1a.jpg

យោងតាមការចុះផ្សាយរបស់ការសែត La Gazzetta dello Sport បានឱ្យដឹងថា UEFA គឺមានបំណងចង់ឱ្យពាន Nations League ត្រូវបានគេទទួលស្គាល់ទូទាំងសកល តាមរយៈការអញ្ជើញក្រុមមកពីសហព័ន្ធនីមួយៗដើម្បីមកចូលរួមប្រកួតប្រជែង។

https://s9.kh1.co/__image/w=650,h=366,q=100/57/57de78e3c967e41d5646a94159b701515d0e5718.jpg

យ៉ាងណាមិញ គំនិតបែបនេះក៏វាមិនមែនជាបញ្ហាចោទដែរ ដោយសារតែទំនាក់ទំនងរវាង សមាគមន៍បាល់ទាត់អឺរ៉ុប (UEFA) និង សមាគមន៍បាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) គឺមានលក្ខណៈស្អិតរមួតមែនទែន, ជាពិសេសនៅ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនឹងមា​នការរៀបចំការប្រកួតដ៏ធំមួយ រវាងក្រុម អាហ្សង់ទីន (ជើងឯក Copa America) ទល់នឹងក្រុម អ៊ីតាលី (ជើងឯក European Championships), ដែលនេះក៏ជាការរៀបចំរបស់សមាគមន៍បាល់ទាត់ប្រចាំទ្វីបទាំង ២ ផងដែរ៕

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T