ថាម៉េចខ្លះ? មុនរកបាន Hat-Trick កាលពីម្សិលមិញ Mount ធ្លាប់រអ៊ូថា…

//s9.kh1.co/2a/2aefc694504b88fa7ad000bad792eaec186cadf8.jpg
កីទ្បា

 ២៤-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មុនរកបាន Hat-Trick កាលពីម្សិលមិញ Mount ធ្លាប់រអ៊ូថា...

បរទេស៖​​ មុនពេលដែលខ្សែប្រយុទ្ធ Mason Mount របស់ Chelsea រកបាន Hat-Trick កាលពីម្សិលមិញ គេធ្លាប់រអ៊ូថាខ្លួនពិបាករកគ្រាប់បាល់ណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mason Mount
កីឡាករ Mason Mount

ជាការពិតណាស់ កាលពីម្សិលមិញ ក្រុម Chelsea ត្រូវប្រកួតទល់នឹងក្លិប​ Norwich City ក្នុងក្របខណ្ឌ Premier League ហើយ Chelsea បានលត់ក្រុម Norwich យ៉ាងចាស់ដៃក្នុងលទ្ធផល ៧-០ ដោយក្នុងនោះ Mount អាចរកគ្រាប់បាល់បានរហូតដល់ ៣គ្រាប់ម្នាក់ឯង ឬ យើងអាចហៅថា Hat-Trick នេះ។

កីឡាករ Mason Mount
កីឡាករ Mason Mount

Mount បាននិយាយថា៖

ខ្ញុំពិបាកក្នុងការរកគ្រាប់ណាស់ ខ្ញុំមានឱកាសនៅមុខទីច្រើនហើយ តែខ្ញុំដូចជាគ្មានសំណាងក្នុងការបញ្ចប់វាសោះ។ ខ្ញុំសង្ឃឹមថា ពេលមានប្រកួតក្រោយៗទៀត ខ្ញុំនឹងគ្រាប់បាល់ឲ្យបានជាដាច់ខាត ហើយប្រសិនជាខ្ញុំទាត់ចូលមួយហើយ ខ្ញុំនឹងតាមទាត់បញ្ចូលទៀតឲ្យដូចទឹកបាក់ទំនប់អ៊ីចឹង៕

Mason Mount

ប្រភពJust Football

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T