ការពិតដែលអ្នកមិនបានដឹង អំពីតារានិករនីមួយៗ!

//s9.kh1.co/b8/b88564dde885c35b49fdb77a8bcb3d87e3f1c0c9.jpeg
យុវវ័យ

 ២៤-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តើចំនុចការពិតអ្វីខ្លះ ដែលអ្នកនៅមិនទាន់ដឹងពីមនុស្សម្នាក់? មកមើលទាំងអស់គ្នា!

យល់ដឹង៖ មនុស្សយើងម្នាក់ៗតែងកើតមក នាំយកនូវអត្តចរិតដែលខុសៗប្លែកពីគ្នាជានិច្ច។ ហើយពេលខ្លះ ក៏យើងមិនអាចស្គាល់ច្បាស់ពីមនុស្សម្នាក់ នូវគ្រប់ចំនុចទាំងអស់បានដែរ វាគ្រាន់តែជាអ្វីដែលយើងបានស្គាល់ខាងក្រៅតែប៉ុណ្ណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពី ការពិតដែលអ្នកមិនបានដឹង អំពីតារានិករនីមួយៗ ៖

♈️ Aries (Mar 21 – Apr 19)

ជាតារានិករដំបូងនៃរាសីចក្រ ជាទូទៅ Aries ចង់កាន់តំណែង និងជាអ្នកដឹកនាំ។ ពួកគេមានជំនាញជាអ្នកដឹកនាំតាំងពីធម្មជាតិ និងមានភាពអង់អាចក្លាហានបំផុត ក្នុងចំនោមតារានិករទាំងអស់។

♉️ Taurus (Apr 20 – May 20)

Taurus មិនចង់រស់នៅក្នុងជីវិតដែលខ្ចាត់ខ្ចាយ ច្របូកច្របល ស្មុគ្រស្មាញ្ចញច្រើនទេ។ ពួកគេចូលចិត្តរក្សាជីវិត និងសកម្មភាពរបស់ពួកគេ ក្នុងល្បឿនយឺត និងថេរ ហើយមានភាពស្មើរគ្នា ដោយមិនទាន់ហ័ន។

♊️ Gemini (May 21 – Jun 20)

Gemini ចូលចិត្តការនិយាយគ្នាច្រើន និងការមានទំនាក់ទំនងណាស់។ មនុស្សភាគច្រើននឹងមិនអាចយកឈ្នះ Gemini បានទេ ក្នុងការនិយាយគ្នា ហើយក៏ពូកែក្នុងការប្រកួតប្រជែង។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

Cancer មានលក្ខណៈរំជើបរំជួល មានមនោសញ្ចេតនាជ្រាលជ្រៅ និងមានចិត្តសប្បុរសខ្លាំង។ ពួកគេគឺជាអ្នកមើលថែរក្សាដោយធម្មជាតិ និងជាមនុស្សដែលជា អ្នកថែរក្សាដ៏ល្អឥតខ្ចោះម្នាក់ ចំពោះគ្រួសារ មិត្តភក្ដិ ក៏ដូចជាទំនាក់ទំនងផងដែរ។

♌️ Leo (Jul 23 – Aug 22)

Leo មានភាពរីករាយ និងសប្បុរសដោយធម្មជាតិ។ ពួកគេទាញមនុស្សមកពួកគេ ដោយដូចជាមេដែក។ មនុស្សភាគច្រើនគិតអវិជ្ជមានលើពួកគេ តែតាមពិតពួកគេជាមនុស្សដែលមានចិត្តល្អ។

♍️ Virgo (Aug 23 – Sep 22)

Virgo ជារឿយៗចូលចិត្តរក្សាជីវិតរបស់ពួកគេ តាមកាលវិភាគដែលអាចនឹងតឹងរ៉ឹងបំផុត ក្នុងជីវិត និងទម្លាប់ប្រចាំថ្ងៃ។ នៅពេលដែលជីវិតមានភាពវឹកវរ និងមានបញ្ហាច្របូកច្របល់ អាចជាភាពតានតឹងខ្លាំងសម្រាប់ពួកគេ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

ការផ្តោតសំខាន់នៃជីវិតរបស់ Libra ជាញឹកញាប់ មានភាពសុខដុម និងមានតុល្យភាពច្បាស់លាស់។ ពួកគេចង់ឲ្យអ្វីៗគ្រប់យ៉ាង និងមនុស្សគ្រប់គ្នា មានភាពយុត្តិធម៌ និងមានតុល្យភាពដូចទៅនឹងពួកគេដែរ។

♏️ Scorpio (Oct 23 – Nov 21)

លើសពីតារានិករផ្សេងទៀត Scorpios ចង់ស្វែងរកជម្រៅឲ្យច្បាស់លាស់ នៅក្នុងមនុស្សម្នាក់ៗ មុននឹងស្គាល់ច្បាស់ពីពួកគេ។ ពួកគេ​មិន​រីករាយ​ នឹង​ការ​មើលឃើញ​ជីវិតរបស់ខ្លួន​នៅ​កម្រិតទាបទេ ធ្វើយ៉ាងណាឲ្យជីវិតមានសន្ទុះ ដោយមិនធ្លាក់ចុះឡើយ។

♐️ Sagittarius (Nov 22 – Dec 21)

Sagittarius ចូលចិត្តរក្សាជីវិត ឲ្យសប្បាយនិងមានភាពស្រាលក្នុងជីវិត ដោយមិនមានសម្ពាធច្រើន។ ពួកគេចាប់អារម្មណ៍ លើការរៀនសូត្រខាងវិញ្ញាណច្រើនជាងការសិក្សា។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

Capricorns មើលទៅជីវិតពួកគេ មានទស្សនៈវិភាគក្នុងជីវិត។ ពួកគេមិនត្រូវបានគ្រប់គ្រង ដោយអារម្មណ៍របស់ពួកគេទេច្រើនទេ ហើយក៏មិនមានភាពតឹងតែង ក្នុងជីវិតពេកដែរ លុះត្រាតែមានអ្វីមួយលំបាកបំផុត។

♒️ Aquarius (Jan 20 – Feb 18)

ដោយសារភាពចម្លែកនៃតារានិករ Aquarius នេះមានទំនោរគិតថា អ្វីដែលចម្លែកជាងនេះក្នុងជីវិត គឺកាន់តែមានភាពប្រសើរចំពោះពួកគេ ព្រោះពួកគេអ្វីដែលប្លែកៗ និងសប្បាយរីករាយ សូម្បីតែការតុបតែងខ្លួនក៏ខុសប្លែកពីគេដែរ។

♓️ Pisces (Feb 19 – Mar 20)

ក្នុងនាមជាតារានិករចុងក្រោយគេបង្អស់ នៃរាសីចក្រ Pisces តែងមានលាយភាពដូចគ្នា នៃតារានិករផ្សេងទៀតបន្តិចបន្តួចនៅក្នុងជីវិតពួកគេ។ ដូច្នេះពួកគេអាចយល់ច្បាស់  ពីការអាណិតអាសូរដល់មនុស្សស្ទើរតែគ្រប់គ្នា។

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T