កូនប្រុស យក់ ថិតរដ្ឋា ទើបតែ១៤ឆ្នាំសោះ មុខវិញសង្ហាដូចOppa

//s9.kh1.co/91/91ee3c3054c9c6beec5ef23887edb03420ff0071.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២១ ១២ល្ងាច · ២ ឆ្នាំមុន

ហេតុតែម៉ាក់ប៉ាស្អាតៗសម្រស់បាន កូនប្រុស យក់ ថិតរដ្ឋា ទើបតែ១៤ឆ្នាំជះរៀងសង្ហាខ្លាំងទៅហើយ។

ភ្នំពេញ៖ ពិតណាស់ តារាចម្រៀងស្រីល្បីឈ្មោះ មិនក្រោម១០ឆ្នាំ អ្នកនាង យក់ ថិតរដ្ឋា នៅតែមានប្រជាប្រិយភាពខ្លាំង ក្នុងវិស័យសិល្បៈផ្នែកចម្រៀង និងថែមទាំងជាប់ឈ្មោះជាតារាស្រី ដែលមានទឹកដមសំឡេងពីរោះ ប្លែកខុសពីអ្នកដទៃទៀតផង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះទៀតសោត បើក្រលែកមើលពីជីវិតគ្រួសារដ៏រឹងមាំ និងយូរអង្វែងរបស់អ្នកនាង គឺឃើញថា រឹតតែមានសុភមង្គលខ្លាំងឡើងពីរមួយថ្ងៃទៅមួយថ្ងៃ បូករួមនឹងកូនៗដ៏គួរឲ្យស្រលាញ់បីនាក់ថែមទៀតនោះ។ទន្ទឹននឹងនេះ បើទោះជា ចំណងអាពាហ៍ពិពាហ៍របស់តារាសចម្រៀងស្រីរូបនេះ ជាមួយនឹងស្វាមីមានរយៈពេលជាង២០ឆ្នាំទៅហើយក្តី ក៏នៅតែល្អូកល្អើននឹងគ្នាជាដរាប។

ជាក់ស្ដែង ប្រិយមិត្តធ្លាប់ដឹង និងឃើញរួចមកពីក្ដីសុខក្នុងគ្រួសារអ្នកនាង យក់ ថិតរដ្ឋា តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះ ថ្មីៗនេះតារារូបនេះ បានបង្ហោះរូបជាមួយនឹងកូនប្រុសច្បង ក្នុងថ្ងៃគម្រប់វ័យ១៤ឆ្នាំ។ ជាងនេះទៅទៀត បានធ្វើឲ្យទស្សនិកជន សរសើរពីសម្រស់ដ៏ស្រស់សង្ហារបស់កូនប្រុសអ្នកនាង ដែលមានអាយុត្រឹម១៤ឆ្នាំ តែស្រស់សង្ហាខ្លាំងដូចប៉ានឹងម៉ាក់គេអញ្ចឹង ហើយថែមទាំងមាន អ្នកខ្លះថាមានមុខមាត់ដូចកូរ៉េផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖ 

យក់ ថិតរដ្ឋា និង ស្វាមី
យក់ ថិតរដ្ឋា និង ស្វាមី
យក់ ថិតរដ្ឋា និងគ្រួសារ
យក់ ថិតរដ្ឋា និងគ្រួសារ
យក់ ថិតរដ្ឋា និង កូនប្រុស
យក់ ថិតរដ្ឋា និង កូនប្រុស
យក់ ថិតរដ្ឋា និង កូនប្រុស
យក់ ថិតរដ្ឋា និង កូនប្រុស
យក់ ថិតរដ្ឋា និង កូនប្រុស
យក់ ថិតរដ្ឋា និង កូនប្រុស
  កូនប្រុស យក់ ថិតរដ្ឋា
  កូនប្រុស យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T