លេងបាត់? លោក Tuchel បានសារភាពថា បង្វឹកម្នាក់នេះគឺអត់ពិបាកដូចបង្វឹក Neymar និង Mbappe សោះ

//s9.kh1.co/e8/e894f5dfbffe50a84180bc691a02c82265635028.jpg
កីទ្បា

 ២៤-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Tuchel បានសារភាពថា បង្វឹក Lukaku គឺអត់ពិបាកដូចបង្វឹក Neymar និង Mbappe សោះ

បរទេស៖ ក្រោយលោក Thomas Tuchel ចែកផ្លូវគ្នាជាមួយក្រុម Paris Saint-Germain, លោកក៏បានក្លាយជាអ្នកចាត់ការរបស់ក្រុម Chelsea នៅរដូវកាល ២០២០-២០២១, ហើយនៅក្នុងរដូវកាលនោះទៀតសោត លោកក៏បានជួយឱ្យក្រុម តោខៀវ ឈ្នះជើងឯកពានរង្វាន់ Champions League ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Tuchel, Neymar និង Mbappe
លោក Tuchel, Neymar និង Mbappe

ជាការពិតណាស់ អ្នកចាត់ការសញ្ជាតិ អាល្លឺម៉ង់ គឺទទួលបាននូវបរិយាកាសខុសគ្នាទាំងស្រុងរវាងទីក្រុងឡុងដ៍ និងរដ្ឋធានីនៃប្រទេសបារាំង, ហើយថ្មីៗនេះលោកក៏បានទម្លាយនូវបទពិសោធន៍ផ្ទាល់ខ្លួនមួយចំនួនប្រាប់ទៅកាន់កាសែត Festival dello Sport ផងដែរ។

  លោក Thomas Tuchel និង Lukaku
  លោក Thomas Tuchel និង Lukaku

ទាក់ទងនឹងរឿងខាងលើលោក Tuchel បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

បច្ចុប្បន្នខ្ញុំបង្វឹក Lukaku គឺងាយស្រួលជាងបង្វឹក Neymar និង Mbappe ទៅទៀត។ នៅ PSG, ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជារដ្ឋមន្ត្រីផ្នែកកីឡាមួយអ៊ីចឹង។ នៅទីនោះ, ខ្ញុំជាអ្នកគ្រប់គ្រងសមាជិកគ្រួសារទាំងមូល ក៏ដូចជាកីឡាករឆ្នើមៗជាច្រើនផងដែរ។ ចំណែកនៅ Chelsea វិញ, ខ្ញុំហាក់ធ្វើការដោយមានភាពស្ងប់ស្ងាត់ជាងមុន៕

  លោក Thomas Tuchel 

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T