កក់ក្ដៅចិត្ត ពេលឃើញ Park Bom ផ្ញើសារទៅលើកទឹកចិត្ត CL នៅក្នុងបណ្ដាញសង្គម

//s9.kh1.co/a0/a0a2e3017d1aa0bff97dd7f521d3b0456d1d6fda.png
តារា & កម្សាន្ដ

 ២៤-តុលា-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

CL បានបង្ហាញសារសន្ទនាគ្នាដែល Park Bom សរសេរលើកទឹកចិត្តទៅកាន់ខ្លួននៅក្នុងបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រកក់ក្ដៅចិត្តនិងកោតសរសើរទៅលើមិត្តភាពពួកគេ។

កម្សាន្ត៖ ទោះបីជាក្រុម 2NE1 បានរំសាយទៅជាយូរឆ្នាំហើយក្ដី ប៉ុន្ដែមិត្តរបស់សមាជិកទាំង៤នាក់នៅតែស្ថិតស្ថេរមិនផ្លាស់ប្ដូរ។ អតីតសមាជិកក្រុមនេះតែងតែមានទំនាក់ទំនងគ្នាសួរសុខទុក្ខទៅវិញទៅមក ជាពិសេស CL បានបង្ហាញសារដែល Park Bom សរសេរមកលើកទឹកចិត្តខ្លួនយ៉ាងកក់ក្ដៅនៅក្នុងបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Park Bom និង CL
Park Bom និង CL

តារាចម្រៀងទោល CL បានបង្ហាញពីមិត្តភាពដ៏ស្និទស្នាលរបស់នាងជាមួយនឹងអតីតសមាជិករួមក្រុម ដោយបង្ហោះសារឆ្លើយឆ្លងរបស់ខ្លួនដែល Park Bom បានផ្ញើមកលើកទឹកចិត្តនាង។ នៅក្នុងសារឆ្លើយឆ្លងនោះបានសរសេរថា៖

Chaerin ឯងអស្ចារ្យពេកហើយខ្ញុំមិនអាចទ្រាំបានទេ ដូចនេះហើយខ្ញុំគួរតែបង្ហាញវា...ការសម្ភាសន៍របស់​ឯងគឺពិតជកំប្លែងណាស់ ចំណែកឯឆាករបស់ឯងវិញអស្ចារ្យខ្លាំងណាស់ ពិតមែនណា ខ្ញុំក្លាយជាអ្នកគាំទ្រ Chaerin ហើយ។

Park Bom
សារសន្ទនារបស់ Park Bom និង CL
សារសន្ទនារបស់ Park Bom និង CL

បន្ទាប់ពីឃើញសាររបស់ Park Bom ហើយ CL ប្រញាប់តបទៅវិញថា៖

ការផ្សព្វផ្សាយប្រព្រឹត្តិទៅបានល្អ បទចម្រៀងក៏ល្អណាស់ដែរ រង់ចាំមើលទៅ! បងស្រី អរគុណខ្លាំងណាស់ ខ្ញុំនឹកអ្នក! រង់ចាំ រង់ចាំ។ 

 CL

ក្រោយពី CL បានបង្ហោះរូបថតការសន្ទនាគ្នារវាងនាងនិង Park Bom ហើយ ធ្វើឲ្យហ្វេនៗរបស់ពួកគេជាច្រើនមានការរំភើបចិត្តជាខ្លាំងដែលអ្នកទាំងពីរនៅតែមានទំនាក់ទំនងជិតស្និទ។ បើទោះបីជាអ្នកទាំងពីរមិនទាន់បានជួបមុខគ្នាក៏ដោយ ហ្វេនៗសង្ឃឹមថាពួកគេនឹងណាត់ជួបគ្នា៕

CL
CL
 Park Bom
 Park Bom

ប្រភព៖ allkpop

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T