រាជធានីភ្នំពេញ ៖ រថយន្តធុនធំប្រភេទកុងតឺន័រដឹកដែក ១គ្រឿង បន្ទាប់ពីបើកកិនប្តីប្រពន្ធ ២នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១១ និង ២៥នាទី យប់ថ្ងៃទី១៤ សីហា ២០១៣ មុខហាងលក់សម្ភារសំណង់យីហោ ឡោ វណ្ណារី រួចបើករត់គេចខ្លួននោះ លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានដឹកនាំកម្លាំងប៉ូលិសតាមរករហូត ប្រទះឃើញរថយន្តបង្កហេតុ នៅផ្លូវ៣១៥ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក គឺកន្លះម៉ោងក្រោយកើតហេតុគ្រោះថ្នាក់ ចរាចរណ៍ប៉ុណ្ណោះ ខណៈដែលអ្នកបើកបរបានរត់គេចខ្លួនបាត់ នៅសល់តែប្រូឡានម្នាក់ ហើយត្រូវបានសមត្ថកិច្ចប៉ូលិសនាំ យកទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕






បញ្ចូលអត្ថបទ ៖ វីយូឡែត

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]