កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា ជិតគ្រប់គោលការណ៍ហើយ គិតត្រឹមម្សិលមិញនេះ

//s9.kh1.co/10/10fedf9fb53f1a6aae18df0a43df3b8457f15751.jpg
សង្គម

 ២៤-តុលា-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

កំណើនអ្នកដែលបានមកចាក់វ៉ាក់សាំង នៅប្រទេសកម្ពុជា ជិតគ្រប់ចំនួនកំណត់ហើយដោយក្នុងនោះមានទាំងមនុស្សចាស់ មនុស្សពេញវ័យ និងកុមារផងដែរ។

ភ្នំពេញ៖ នៅក្នុងពេលនេះ កំណើនអ្នកដែលបានមកចាក់វ៉ាក់សាំង នៅប្រទេសកម្ពុជា ជិតគ្រប់ចំនួនកំណត់ហើយដោយក្នុងនោះមានទាំងមនុស្សចាស់ មនុស្សពេញវ័យ និងកុមារផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៧៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារយុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៦៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០០,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។

យ៉ាងណាមិញ សូមប្រជាជនដែលមិនបានទទួលវ៉ាក់សាំងកូវីដ១៩ អញ្ចើញចុះឈ្មោះ និងមកទទួលវ៉ាក់សាំងកូវីដ១៩តាមការកំណត់ផងដែរ៕

សូមចូលអានសេចក្តីលម្អិតខាងក្រោម៖

សេចក្តីលម្អិត
សេចក្តីលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T