ភ្នំពេញ៖ ជាការពិតណាស់ តារាសម្តែងស្រី ដ៏មានភាពប្រជាប្រិយភាព នៅក្នុងវិស័យសម្តែងម៉ាក សែនសូនីតា ដែលអ្នកគាំទ្រតែងតែហៅនាងថា តូតា ហើយអ្នកនាងជា តារាស្រីម្នាក់ ដែលមានសម្រស់ ស្រស់ស្អាតខ្លាំងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត ទោះបីជា តូតា រៀបការរួច ហើយមានកូនមួយក៏ដោយ ក៏សម្រស់របស់ តារាស្រីរូបនេះ ហាក់ដូចជាមិនមាន ការប្រែប្រួលទាល់តែសោះ។ ក្នុងនោះផងដែរ ថ្មីៗនេះ តូតា តែងមានវិសម្សកាលបែបគ្រួសារ ដោយធ្វើដំណើរទៅកាន់រម្មណីយដ្ឋានឬ តំបន់ទេសចរណ៍ផ្សេងៗ ។ ទន្ទឹមនឹងនេះ តារាស្រីរូបនេះ ក៏តែងបង្ហោះទិដ្ឋភាព នៃដំណើរកម្សាន្តមួយនេះ លើបណ្តាញសង្គម ជាហូរហែ។
ជាក់ស្ដែង ដូចរូបភាពដែល តូតា ទើបតែបានបង្ហោះថ្មីៗនេះ ជាមួយស្វាមី បង្ហាញសកម្មភាពអោបថើបយ៉ាងស្និតស្នាល ពោពេញដោយក្តីស្រលាញ់ ដែលមើលទៅហាក់មាន សុភមង្គមជាខ្លាំង។ ព្រោះមានស្វាមីដែលចេះយល់ចិត្ត ស្រលាញ់ប្រពន្ធកូន និងកូនដែលគួរឲ្យស្រលាញ់ថែមទៀត លើសពីនេះទៅទៀត អ្នកគាំទ្រឃើញហើយ កើតចិត្តជ្រួលជ្រើម ចង់មានគ្រួសារ ដ៏សែនរីករាយ ដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖