ជាអ្នកណា? ក្លិប Liverpool និង Man City កំពុងជែងគ្នាប្រមាញ់យកកីឡាករ R.Madrid រូបនេះ

//s9.kh1.co/d3/d31897a0f32d4c52cef4fa7a096d181a2ff31bea.jpg
កីទ្បា

 ២៤-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ក្លិប Liverpool និង Man City កំពុងជែងគ្នាប្រមាញ់យក Kroos

អឺរ៉ុប៖ ក្លិប​​ Liverpool និង Manchester City ត្រូវបានគេរាយការណ៍ថាកំពុងតែតាមប្រមាញ់យកខ្សែបម្រើរបស់ Real Madrid គឺកីឡាករ Toni Kroos។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Toni Kroos
កីឡាករ Toni Kroos

ជាការពិតណាស់ កុងត្រារបស់កីឡាករវ័យ ៣១ឆ្នាំ ខាងលើនៅឯកីឡដ្ឋាន Bernabue នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៣ហើយ ទោះយ៉ាងនៅក្នុងរដូវកាលនេះគេទើបតែបង្ហាញខ្លួនបានបីប្រកួតប៉ុណ្ណោះ ដោយសារគេមានបញ្ហារបួស។

កីឡាករ Toni Kroos
កីឡាករ Toni Kroos

ថ្មីៗនេះបើយោងទៅតាមរបាយការណ៍មួយបានចុះផ្សាយថា Liverpool កំពុងតែចាប់អារម្មណ៍ចង់បាន Kroos មកកាន់កីឡដ្ឋាន Anfield នៅដើមឆ្នាំ២០២២ នេះ​ ហើយបើមួយវិញទៀតយោងទៅតាមសារកាសែត El Nacional បានប្រកាសថា Man City ក៏មានបំណងចង់បានកីឡាករសញ្ជាតិអាល្លឺម៉ង់ខាងលើដែរ ដោយពួកគេប៊ិះនឹងយកគេបានម្តងហើយកាលពីឆ្នាំ២០១៤ ពេលគេចាកចេញពី Bayern Munich។

គួរបញ្ចាក់ផងដែរថា Kroos បង្ហាញខ្លួនឲ្យ R.Madrid បាន ៣២៣ប្រកួត រកបានគ្រាប់បាល់២២គ្រាប់ និង បញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន​ ៨០ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់៕

ប្រភពSportsmole

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T