យុវជនដែលធ្លាប់រស់នៅក្នុងព្រៃជាមួយម្ដាយ បានចូលសាលារៀនហើយ (មានវីដេអូ)

//s9.kh1.co/44/44cf9c4ebe3b17b52c593f12e6d20fa72eac4a2b.jpg
សង្គម

 ២៤-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ស្ត្រីជាម្ដាយទ្រាំមិនបាន ក៏បង្ខំចិត្តជម្លៀសខ្លួនឯង និងកូនឲ្យទៅរស់នៅក្នុងព្រៃទាំងស្ថិតក្នុងវ័យក្មេង

អាហ្វ្រិកខាងកើត៖ យុវជនម្នាក់បច្ចុប្បន្នមានអាយុ២២ឆ្នាំ និងត្រូវបានគេស្គាល់ថាជាមនុស្សស្វា ដោយសារតែមុខមាត់របស់គេមានសភាពមិនដូចមនុស្សទូទៅឡើយ និងតែងតែត្រូវបានអ្នកភូមិសើចចំអកពីរូបរាងផងដែរ រហូតដល់ស្ត្រីជាម្ដាយទ្រាំមិនបាន ក៏បង្ខំចិត្តជម្លៀសខ្លួនឯង និងកូនឲ្យទៅរស់នៅក្នុងព្រៃទាំងស្ថិតក្នុងវ័យក្មេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជន Zanziman Ellie បានកើតក្នុងឆ្នាំ១៩៩៩ និងមកពី Rwanda នៃប្រទេសអាហ្វ្រិកខាងកើត។ ហើយវីដេអូឯកសារនៃខ្សែជីវិតរបស់គេ ត្រូវបានដាក់បញ្ជាំងនៅលើកញ្ចក់ទូរទស្សន៍កាលពីកុម្ភៈ ឆ្នាំ២០២០កន្លង ដោយទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញយ៉ាងខ្លាំង។ តួយ៉ាង គេត្រូវបានបដិសេធមិនឲ្យចូលរៀន ដោយសារតែគេមិនមានសមត្ថភាពផ្លូវចិត្ត ក្នុងការផ្ដោតអារម្មណ៍ក្នុងថ្នាក់ឡើយ។

ទន្ទឹមនឹងនេះដែរ ខាងប៉ុស្ដិ៍ទូរទស្សន៍បានរៀបចំការរៃអង្គាសប្រាក់នៅលើវេបសាយមួយ ដែលទទួលបានការបរិច្ចាគយ៉ាងច្រើនពីសំណាក់អ្នកទស្សនាកម្មវិធី ដែលជួយធ្វើឲ្យយុវជនរូបនេះ ព្រមទាំងម្ដាយរបស់គេមានជីវិតប្រសើរឡើងខ្លាំងជាងមុនផងដែរ។

យ៉ាងណាមិញ សព្វថ្ងៃនេះ យុវជន Zanziman បានស្លៀកពាក់នូវឯកសណ្ឋានយ៉ាងស្អាតដើម្បីទៅសាលារៀនជារៀងរាល់ថ្ងៃ និងមិនមានការសើចចំអក ឬប្រមាថមើលងាយដូចពីមុនទៀតឡើយ ដែលតែងតែត្រូវបានមនុស្សម្នាចោមរោមសុំថតរូបជានិច្ច៕

ប្រភព: Ladbible

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T