ភ្នំពេញ ៖ អ្នកបើក និងអ្នករួមដំណើរ ម៉ូតូធុនធំម៉ាក យ៉ាម៉ាហា ពណ៌លឿងមួយគ្រឿង បានរងរបួសស្រាល ក្រោយពីជួប គ្រោះថ្នាក់ចរាចរ បុកជាមួយរថយន្ដហ្វត  កាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅលើកំ ណាត់ផ្លូវ ១៥៤ កែងផ្លូវលេខ ៦៣ សង្កាត់ ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូធុនធំម៉ាក យ៉ា ម៉ាហា ពណ៌លឿង បើកបរដោយបុរសម្នាក់ និងរួមដំណើរម្នាក់ ទៀត ក្នុងទិសដៅពីលិចទៅកើត លុះដល់ ចំណុចកើតហេតុ ក៏បុកជាមួយរថយន្ដហ្វត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២ អាយ៣៩៧៥ ដែល បើក និងជិះគ្នា ៣នាក់ ធ្វើដំណើរតាមផ្លូវលេខ ៦៣ ក្នុងទិសដៅពី ត្បូងទៅជើង ហើយបត់ឆ្វេងចូលតាមផ្លូវ លេខ ១៥៤ ។

សមត្ថកិច្ចមូលដ្ឋានបានបន្ដទៀតថា គ្រោះថ្នាក់ចរាចរនេះ បណ្ដាលឱ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើររង របួសស្រាល រីឯ ម៉ូតូ និងរថយន្ដរងការខូចខាតទាំងសង្ខាង។ ដោយសារតែភាគីទាំងពីរដោះស្រាយមិន ត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅ កម្លាំងនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ យកម៉ូតូ និង រថយន្ដទៅរក្សាទុកចាត់ការតាមផ្លូវច្បាប់ ។ យ៉ាងណាក៏ដោយ អត្ដសញ្ញាណទាំងភាគីរថយន្ដនិងម៉ូតូសមត្ថ កិច្ចមិនទាន់អាចបញ្ជាក់អត្ដសញ្ញាណនៅឡើយទេ ៕





ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]