អស់មន្ទិលសង្ស័យ! MGC កម្ពុជាបញ្ជាក់ច្បាស់ៗថា នឹងមិនប្តូរឈុតតំណាងជាតិទេ

//s9.kh1.co/6e/6e1b118b39b923ff2a1ad8fa18e3cbb0050c49c0.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

អស់មន្ទិល MGC កម្ពុជាបញ្ជាក់យ៉ាងច្បាស់ៗថា នឹងមិនមានការប្តូរឈុតតំណាងជាតិទេ

តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយលេចឮដំណឹងស្នើសុំឲ្យមានការផ្លាស់ប្តូរឈុតតំណាងជាតិពីសំណាក់ភាគីថៃ ស្ថាបនិកបវរកញ្ញាហ្រ្គែនកម្ពុជា យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនបានឆ្លើយតបទៅកាន់មហាជន និងអ្នកគាំទ្រជុំវិញរឿងរ៉ាវខាងលើនេះយ៉ាងដូច្នេះថា÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

📌សេចក្ដីជូនដំណឹងគណៈកម្មការគ្រប់គ្រងកញ្ញាឯកដ៏អស្ចារ្យកម្ពុជា🇰🇭សូមច្រានចោលនូវព័ត៌មានដែលកំពុងកើតមានឡើងនៅក្នុងបណ្តាញសង្គមដែលមិនទាន់មានការទទួលស្គាល់ពីផេកផ្លូវការ នៃកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាមួយនេះ គណៈកម្មការគ្រប់គ្រងការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាសូមច្រានចោលនៃពាក្យសម្ដីនៃកម្មវិធី ការប្រកួតកញ្ញាឯកដ៏អស្ចារ្យអន្តរជាតិ ( Miss Grand International ) មិនអនុញ្ញាតឲ្យកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាយកឈុតតំណាងជាតិនៃខេត្តសៀមរាបទៅប្រកួតព័ត៌មានមួយដែលមិនមានប្រភពច្បាស់លាស់និងមិនមានការបញ្ជាក់ពីគណៈគ្រប់គ្រង នៃកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឡើយយើងខ្ញុំសូមច្រានចោលទាំងស្រុងនៃព័ត៌មានទាំងនេះ សម្រាប់ឈុតតំណាងជាតិកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាយើងកំពុងតែធ្វើការកែសម្រួលឲ្យមានប្រណិតភាពជាងមុន និងរំលេចដោយក្បូរក្បាច់រចនាខ្មែរ ឲ្យមានភាពល្អឥតខ្ចោះបំផុត នឹងធ្វើការកែសម្រួលសម្រាប់ចំណុច មួយចំនួនតូចដើម្បីជាការងាយស្រួលដល់កញ្ញាឯកដ៏អស្ចារ្យនេះកម្ពុជា

ប្រភព: MGC

សូមរំលឹកផងដែលថា ឈុតតំណាងជាតិរបស់ខេត្តសៀមរាបនៅក្នុងការប្រកួតបវរកញ្ញាហ្រ្គែនកម្ពុជា ដែលមានរំលេចទៅដោយរូបប្រាសាទអង្គរវត្តនេះ ត្រូវបានជ្រើសរើសជាឈុតតំណាងជាតិឲ្យកម្ពុជា ចូលរួមក្នុងការប្រកួតMiss Grand International ដែលនឹងធ្វើឡើងនៅក្នុងប្រទេសថៃនាពេលឆាប់ៗខាងមុខនេះ៕

ឈុតតំណាងជាតិកម្ពុជា
ឈុតតំណាងជាតិកម្ពុជា
បវរកញ្ញាកម្ពុជា
បវរកញ្ញាកម្ពុជា
បវរកញ្ញាកម្ពុជា
បវរកញ្ញាកម្ពុជា
បវរកញ្ញាកម្ពុជា
បវរកញ្ញាកម្ពុជា
ការបញ្ជាក់របស់MGC
ការបញ្ជាក់របស់MGC
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T