ទ្រាំលែងបាន! កីឡាករ R.Madrid រូបនេះឆ្លើយតបទៅកាន់ពាក្យរិះគន់របស់លោក Xavi វិញថា…

//s9.kh1.co/c1/c1c5125edbb5d922b0f43dbac07680cee471b536.jpg
កីទ្បា

 ២៤-តុលា-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

Casemiro បានធ្វើការឆ្លើយតបទៅកាន់ពាក្យរិះគន់របស់លោក Xavi វិញថា…

បរទេស៖ ខ្សែបម្រើរបស់ក្លិប Real Madrid បានធ្វើការនិយាយឆ្លើយតបចំៗទៅកាន់ពាក្យរិះគន់មួយដែលលោក Xavi Hernandez ធ្លាប់ថាឲ្យគេកាលពីឆ្នាំ ២០១៨

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Xavi Hernandez
លោក Xavi Hernandez

ជាការពិតណាស់ កាលពីឆ្នាំ ២០១៨ លោក Xavi ធ្លាប់ថា Casemiro គឺជាខ្សែបម្រើម្នាក់ដែលមិនមានកម្រិតគុណភាពល្អដូចខ្សែបម្រើនៅក្លិប Barcelona ទេ ហើយលោកក៏បន្ថែមទៀតថា គេក៏គ្មានថ្ងៃយល់ពីរបៀបលេងឲ្យ Barca ដែរ។

ខ្សែបម្រើ Casemiro
ខ្សែបម្រើ Casemiro

Casemiro បានឆ្លើយតបទៅវិញថា៖

ខ្ញុំមិនខ្វល់ទេ លោកចង់និយាយអ្វីក៏និយាយទៅ សំខាន់ខ្ញុំចំណាយពេលនៅ R.Madrid តែ៤ឆ្នាំទេ ខ្ញុំឈ្នះបានពាន Champion League ៤ ហើយ។ ចុះលោកវិញត្រូវចំណាយពេលប៉ុន្មានឆ្នាំទើបបានឈ្នះពាននេះ?

Casemiro
ខ្សែបម្រើ Casemiro
ខ្សែបម្រើ Casemiro

គួរបញ្ជាក់ផងដែរថា Casemiro បានផ្លាស់មកពីក្លិប​​ Sao Paulo នៃលីគកំពូលប្រេសុីលកាលឆ្នាំ ២០១៣ ដើម្បីមកចូលរួមជាមួយ R.Madrid ក្នុងតម្លៃខ្លូន ៦លានអឺរ៉ូ (ឬប្រមាណ ៧លានដុល្លារអាមេរិក) ហើយគេបានបង្ហាញខ្លួន ២៨៨ដង នឹងរកគ្រាប់បាល់បាន ៣០គ្រាប់ នៅក្នុងព្រឹត្តិការណ៍ទាំងអស់៕

ប្រភពJust Football

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T