បែកធ្លាយបេក្ខភាព Miss Universe កម្ពុជាពាក់ស្លាក១៧ ភ្ជាប់ពាក្យជាមួយមនុស្សស្រីដូចគ្នា

//s9.kh1.co/66/66b94eee5c25eec2d0f8a8a786aec17f9094e769.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បែកធ្លាយបេក្ខភាព Miss Universe របស់កម្ពុជា ឆ្នាំ២០២១ ពាក់ស្លាក១៧ ជាស្ត្រីស្រលាញ់ភេទដូចគ្នា ដល់ថ្នាក់ភ្ជាប់ពាក្យត្រឹមត្រូវ

រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនលើបណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍បន្ទាប់ពី បែកធ្លាយដំណឹងថា បេក្ខនារី Miss Universe កម្ពុជា ក្នុងឆ្នាំ២០២១ម្នាក់ ជាស្ត្រីស្រលាញ់ភេទដូចគ្នា រហូតដល់ថ្នាក់ ចូលរោងភ្ជាប់ពាក្យត្រឹមត្រូវ តាមប្រពៃណីទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បេក្ខនារីរូបនេះ ត្រូវគេស្គាល់ច្បាស់ ជាបេក្ខនារីពាក់ផ្លាកលេខ ១៧ មានឈ្មោះ កញ្ញា មឿង បណ្ឌិតបរមី អាយុ២៤ឆ្នាំ ជាបេក្ខនារីលេចធ្លោម្នាក់ ក្នុងចំណោមបេក្ខភាពផ្សេងទៀត មិនតែប៉ុណ្ណោះ រូបនាងក៏ជា មនុស្សស្រីម្នាក់ ដែលពោរពេញដោយសមត្ថភាព ហើយក៏ ជាម្ចាស់ហាងអ៊ុតសក់ម្នាក់ផងដែរ។

ជាក់ស្តែង បើទោះបីជា រូបនាងមានស្នេហាមិនប្រក្រតីដូចមនុស្សស្រីដទៃក៏ពិតមែន តែរូបនាង មិនធ្លាប់បានលាក់លៀម បិទបាំងអ្វីឡើយ ពីទំនាក់ទំនងស្នេហាជាមួយមនុស្សស្រីដូចគ្នានេះដែរ​ មិនខ្លាចរងការរិះគន់ ការរើសអើងសូម្បីបន្តិច ផ្ទុយទៅវិញ រូបនាងនិងគូស្នេហ៍ តែងបង្ហាញរូបភាពស្អិតរមួត ផ្អែមល្អែមជាមួយគ្នាទៅវិញ។

យ៉ាងណាមិញ ប្រសិនបើក្រឡេកទៅមើល ហ្វេនៗការប្រកួត Miss Universe វិញ ហាក់មិនបង្ហាញការមិនពេញចិត្តអ្វីសោះឡើយ ជាងនេះទៅទៀត អ្នកគាំទ្រ កាន់តែពេញចិត្តបេក្ខនារីរូបនេះ ហើយជូនពរឲ្យគូស្នេហ៍មួយគូនេះ ស្រលាញ់គ្នាជារៀងរហូតទៀតផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ​៖

  កញ្ញា មឿងបណ្ឌិតបរមី
  កញ្ញា មឿងបណ្ឌិតបរមី
  កញ្ញា មឿងបណ្ឌិតបរមី
  កញ្ញា មឿងបណ្ឌិតបរមី
  កញ្ញា មឿងបណ្ឌិតបរមី
  កញ្ញា មឿងបណ្ឌិតបរមី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T