ល្បីថាស៊ុក សុភា មានប្រពន្ធថ្មី ក្រោយឃើញរូបមួយនេះ តែតាមពិតជា...

//s9.kh1.co/33/337728de86b18e6b87242470d2dd63e5b8681e73.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ល្បីថាស៊ុក សុភា លេចចេញនូវតម្រុយស្នេហ៍ថ្មី ក្រោយឃើញរូបមួយនេះ

តារាកម្សាន្ត÷ ក្រោយប្រកាសចែកផ្លូវជាមួយអតីតភរិយា និងបានត្រលប់មកកម្ពុជាវិញ ថ្មីៗនេះមហាជន ពុកម៉ែ បងប្អូននិងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រតារាសម្តែងដ៏ល្បី លោកស៊ុក សុភា បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញរូបថតមួយសន្លឹករបស់តារាសម្តែងរូបនេះ ជាមួយនឹងស្រ្តីម្នាក់កំពុងឈរអោបគ្នា រហូតធ្វើឲ្យអ្នកគាំទ្រមួយចំនួនភាន់ច្រលំ និងខ្លះថែមទាំងបានលើកឡើងថាអាចជាតម្រុយស្នេហ៍ថ្មីរបស់លោកថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែយ៉ាងណាមិញ តាមការបញ្ជាក់របស់អ្នកគាំទ្រនៅក្នុងប្រអប់ Comment បានបញ្ជាក់ថាស្រ្តីដែលនៅក្នុងរូបថតជាមួយនឹងលោកស៊ុក សុភា នោះគ្រាន់តែជាប្អូនស្រីរបស់លោកប៉ុណ្ណោះ ប៉ុន្តែគេនៅមិនទាន់ប្រាកដនៅឡើយទេ ខណ:ដែលសាមីខ្លួនលោក ស៊ុក សុភា មិនទាន់បញ្ចេញសារណាមួយនៅឡើយ។

សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅលោក ស៊ុក សុភា និងភរិយារបស់លោកនៅប្រទេសអូស្រ្តាលី បានប្រកាសចែកផ្លូវគ្នា ក្រោយរួមរស់ជាមួយគ្នាអស់ពេលជាង១៥ឆ្នាំ រហូតធ្វើឲ្យអ្នកគាំទ្រនឹកស្មានមិនដល់ថាចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់តារារូបនេះ ឈានដល់ផ្លូវបែក៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ÷

លោកស៊ុក សុភា
លោកស៊ុក សុភា
លោកស៊ុក សុភា
លោកស៊ុក សុភា
លោកស៊ុក សុភា និងប្អូនស្រី
លោកស៊ុក សុភា និងប្អូនស្រី
សារនៅក្នុងហ្វេសប៊ុក
សារនៅក្នុងហ្វេសប៊ុក
ស៊ុក សុភា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T