សាហាវណាស់! Mount រកបាន hat-trick ខណៈ Chelsea លត់ Norwich ក្នុងលទ្ធផលដល់ទៅ ៧-០(មានវីដេអូ)

//s9.kh1.co/f0/f05d4aa9b8f175ed7ec1b28b0ccfe8ab7ab87784.jpg
កីទ្បា

 ២៤-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Mount រកបាន hat-trick ខណៈ Chelsea លត់ Norwich ក្នុងលទ្ធផលដល់ទៅ ៧-០

បរទេស៖ កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅត្រូវនឹងថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២១ ក្រុមម្ចាស់ផ្ទះ Chelsea បានបើកទ្វាកីឡដ្ឋាន Stamford Bridge របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Norwich City នៅក្នុងការប្រកួតសប្តាហ៍ទី ០៩ នៃក្របខណ្ឌ Premier League

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Thomas Tuchel, យប់មិញក្រុម Chelsea ពិតជាបង្ហាញទម្រង់លេងបានល្អមែនទែន តួយ៉ាងពួកគេបានទទួលជ័យជម្នះយ៉ាងចាស់ដៃទៅលើក្រុម Norwich ក្នុងលទ្ធផលរហូតដល់ទៅ ៧ ទល់នឹង ០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្រោយទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ក្រុមតោខៀវនៅតែបន្តឈរលើកំពូលតារាងនៃក្របខណ្ឌ Premier League, ដោយឆ្លងកាត់ ៩ ប្រកួត ពួកគេឈ្នះ ៧ ស្មើ ១ និង ចាញ់ ១ មាន ២២ ពិន្ទុនៅក្នុងដៃ។ រីឯក្រុម Norwich វិញបច្ចុប្បន្នកំពុងឈរនៅបាតតារាង, ហើយគិតមកដល់ពេលនេះពួកគេមិនទាន់ស្គាល់ជ័យជម្នះសូម្បីមួយប្រកួត ដោយឆ្លងកាត់ ៩ ប្រកួតពួកគេស្មើ ២ និង ចាញ់ដល់ទៅ ៧ ដងឯណោះ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Mason Mount គឺរកបាន ៣ គ្រាប់ម្នាក់ឯង (hat-trick) ពោលគឺនៅនាទីទី ៨, ៨៥ និង ៩០+១, មុនពេល Callum Hudson-Odoi, Reece James និង Ben Chilwell បន្ថែមម្នាក់មួយគ្រាប់ទៀតនៅនាទីទី ១៨, ៤២ និង ៥៧, ចំណែកឯមួយគ្រាប់ទៀតរបស់ក្រុម តោខៀវ កើតឡើងដោយការភ្លាត់ស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករ Max Aarons របស់ក្រុម Norwich នៅនាទីទី ៦២៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T