កម្ពុជា សម្រេចលុបចោលបម្រាម ផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរត្រង់ពីប្រទេសអាសុីទាំង០៣នេះ

//s9.kh1.co/3b/3b4e91b4027f75e57d2a754ca74d37620d55cb74.jpg
សង្គម

 ២៣-តុលា-២០២១ ១១ល្ងាច · ៣ ឆ្នាំមុន

កម្ពុជា បានធ្វើការសម្រេចលុបចោលបម្រាម ផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរត្រង់ពីប្រទេសអាសុីទាំង០៣ប្រទេសនេះ មកកាន់ព្រះរាជាណាចក្រកម្ពុជា។

ភ្នំពេញ៖ កម្ពុជា សម្រេចលុបចោលបម្រាម ផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរត្រង់ពីប្រទេសម៉ាឡេស៉ី, ឥណ្ឌូនេស៊ី និងហ្វីលីពីន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួង «យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សូមប្រកាសលុបចោលសេចក្តីប្រកាសព័ត៌មានលេខ ១៤០ សខល ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ និងលេខ ១៧៥ សខល ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកការបើកដំណើរការឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ជាជំហានៗលើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី រួមទាំងការស្តារឡើងវិញ នូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»៕

សូមចូលអានសេ​ចក្តីលម្អិតខាងក្រោម៖

សេចក្តីលម្អិត
សេចក្តីលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T