គ្រូពេទ្យផ្នែកវះកាត់ម្នាក់ នៅមិនសុខ បែរជានាំទុកដាក់ខ្លួន ដោយសារតែមានចិត្តលោភលន់ ចង់យកថ្នាំញៀន មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ខណៈពេល រូបគាត់ ធ្វើការវះកាត់យកថ្នាំញៀន ប្រភេទ ហេរ៉ូអ៊ីន ចេញពីពោះរបស់ ជនសង្ស័យរត់ពន្ធថ្នាំញៀនម្នាក់។

យោងតាមប្រភពព័ត៌មានបរទេសមួយ បានឲ្យដឹងថា ករណីនេះ បានកើតឡើង នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងតំបន់ទីក្រុង Krasnoyarsk  ប្រទេសរុស្ស៊ី។ ប៉ូលីស បានសង្ស័យបុរសម្នាក់ ថាមានលាក់ថ្នាំញៀន ក្នុងពោះរបស់ខ្លួន ទើបបានជា ប៉ូលីសបញ្ជូន មកកាន់មន្ទីរពេទ្យ អោយគ្រូពេទ្យ ធ្វើការ វះកាត់មើល ហើយជាលទ្ធផល គឺពិតជាមានថ្នាំញៀនមួយចំនួន នៅក្នុងពោះ របស់ជនសង្ស័យ ពិតប្រាដកមែន។ ប៉ុន្តែ ក្រោយពីបញ្ចប់ការវះកាត់មក ប៉ូលីស ក៏បានឆែកខ្លួន គ្រូពេទ្យ ហើយក៏ប្រទះឃើញ ហេរ៉ូអ៊ីន មួយថង់តូច ចំណុះ ៥ក្រាម ត្រូវបានលាក់ទុក ក្នុងសំលៀកបំពាក់ របស់គ្រូពេទ្យរូបនេះ។ យ៉ាងណាមិញ តុលាការបាន សំរេចដាក់ទោស គ្រូពេទ្យ អោយជាប់គុក ចំនួន ១៥ឆ្នាំ។

តើប្រិយមិត្តយល់យ៉ាងណា?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]