Liverpool ពាក់មុខយក្សដាក់ Barca ក្នុងការប្រជែងយក ជើងញាក់ក្នុងក្រុមលោក Pep រូបនេះ

//s9.kh1.co/24/243e9107510abba1b2ad05eb925fd613949bb22f.jpeg
កីទ្បា

 ២៣-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

Liverpool ពាក់មុខយក្សដាក់ Barca ក្នុងការប្រជែងយក ជើងញាក់ក្នុងក្រុមលោក Pep រូបនេះ

បរទេស៖ យោងតាមសារព័ត៌មាន SportBild បានឲ្យដឹងថា Liverpool នឹងប្រឡូក ក្នុងទីផ្សារដោះដូររដូវក្ដៅខាងមុខ ដើម្បីនាំចូល កីឡាករថ្មី បន្ទាប់ពីខកខាន នាំចូលខ្សែប្រយុទ្ធ កាលពីទីផ្សារដោះដូរកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពដដែលបន្ថែមទៀតថា Liverpool នឹងត្រូវប្រឈមជាមួយក្លិបអ្នកមានបុណ្យ Barcelona ក្នុងការប្រជែងយក ខ្សែប្រយុទ្ធក្លិបមេឃខៀវ Manchester City កីឡាករ Raheem Sterling ។

https://s9.kh1.co/__image/w=650,h=364,q=100/bb/bb19efd4d15455279ae853e932e3b83231cdfcf5.jpeg

Sterling ធ្លាប់បង្ហើបពីគម្រោងក្នុងការចាកចេញ ពីទឹកដី Etihad កាលពីពេលថ្មីៗកន្លងទៅនេះ ។ បន្ថែមពីនេះ មិនត្រឹមតែក្លិបទាំង២ខាងលើទេ ក្នុងនោះ ក្លិបកាំភ្លើងធំ Arsenal ក៏មានដំណឹងចចាមអារ៉ាម ជុំវិញការតាមយក Sterling ផងដែ ក៏ព្រោះថា ជម្រើសជាតិអង់គ្លេសរូបនេះ មានទំនាក់ទំនងល្អ ជាមួយលោកគ្រូ Arteta កាលពីគ្រូបង្វឹករូបនេះ នៅជាជំនួយការលោក Pep៕

https://s9.kh1.co/__image/w=650,h=488,q=100/30/3030398009d520e79952d736cce6aaa2c274d12a.jpeg
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T