កាក់កបណាស់! ទេីបបង្ហាញផ្ទះវីឡា​ថ្មី ពេលនេះ​ ជុំ​ សុីថា​ បង្ហាញរថយន្តថ្មីសន្លាងមួយគ្រឿងទៀត

//s9.kh1.co/75/759d4beb3ac9b6f6cb6a2e702970ecd834bd1130.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ក្រោយពីដកឃ្លាពីវិធីសិល្បៈ ជុំ ស៊ីថា ក៏ងាកមកបម្រើការងារក្នុងជួរមន្រ្តីរាជការ និងសាងគ្រួសារយ៉ាងមានសុភមង្គល និងខំប្រឹងប្រែងចាប់ដៃគ្នារកស៊ីរហូតអាចសល់ទ្រព្យជាច្រើន។

ភ្នំពេញ៖ ទោះបីជាពេលបច្ចុប្បន្ននេះ តារាសម្ដែងដែលធ្លាប់មានប្រជាប្រិយភាពលោក ជុំ ស៊ីថា បានឃ្លាតឆ្ងាយពីចង្កោមសិល្បៈជាច្រើនឆ្នាំពិតមែន ប៉ុន្តែអ្នកគាំទ្រនៅតែតាមដានជីវិតគ្រួសារដ៏គួរឲ្យចាប់អារម្មណ៍របស់លោក តាមបណ្ដាញសង្គមជារៀងរាល់ថ្ងៃ ពិសេសរឿងកូនភ្លោះបីនាក់របស់លោកផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីដកឃ្លាពីវិធីសិល្បៈ ជុំ ស៊ីថា ក៏ងាកមកបម្រើការងារក្នុងជួរមន្រ្តីរាជការ និងសាងគ្រួសារយ៉ាងមានសុភមង្គល និងខំប្រឹងប្រែងចាប់ដៃគ្នារកស៊ីរហូតអាចសល់ទ្រព្យជាច្រើន។ ហើយកាលពីជាងមួយសប្ដាហ៍មុន លោកក៏ទើបតែបើកបង្ហាញទិដ្ឋភាពផ្ទះវីឡាដែលកំពុងសាងសង់យ៉ាងធំស្កឹមស្កៃមួយកន្លែងផងដែរ។

ជាមួយគ្នានេះ ថ្មីៗនេះទៀតសោត ជុំ ស៊ីថា ក៏ទើបតែបង្ហោះរូបភាពមួយចំនួនលើបណ្ដាញសង្គម ជាមួយការបង្ហាញសមាជិកថ្មីមួយទៀត នោះគឺលោកបានទិញរថយន្តថ្មីមួយគ្រឿងយ៉ាងស្រស់ស្អាតតែម្ដង។ បែបនេះហើយ ទើបហ្វេនៗគិតថា ជីវិតរបស់តារាប្រុសរូបនេះ កាន់តែកាក់កបឡើងៗគួរឲ្យសរសើរ៕

ទស្សនារូបភាពខាងក្រោម៖

ជុំ ស៊ីថា
ជុំ ស៊ីថា
ជុំ ស៊ីថា
ជុំ ស៊ីថា
ផ្ទះថ្មី ជុំ ស៊ីថា
ផ្ទះថ្មី ជុំ ស៊ីថា
ឡានថ្មី ជុំ ស៊ីថា
ឡានថ្មី ជុំ ស៊ីថា
ឡានថ្មី ជុំ ស៊ីថា
ឡានថ្មី ជុំ ស៊ីថា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T