រឿងអាស្រូវច្រើនពេក ពេលនេះឮថា Kim Seon Ho ដល់ថ្នាក់ចូលមន្ទីរពេទ្យ

//s9.kh1.co/7e/7eb52a2e021acb9f55b219dc19e6c637af480c95.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ពាក្យចចាមអារ៉ាមថា Kim Seon Ho ចូលមន្ទីរពេទ្យ ហើយអ្នកយកព័ត៌មានត្រូវបានគេចោទថាកំពុងរង់ចាំនៅក្នុងបន្ទប់រង់ចាំដើម្បីមើលលោក

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ពាក្យចចាមអារ៉ាមបានរីករាលដាល ពាសពេញបណ្តាញសង្គម Twitter និងនៅលើវេទិកាសហគមន៍អនឡាញផ្សេងទៀត ដោយនិយាយថាបច្ចុប្បន្នតារាសម្តែង Kim Seon Ho កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមពាក្យចចាមអារ៉ាមតាមអ៊ីនធើណែត នៅថ្ងៃទី ២២ ខែតុលា នេះបានផ្សព្វផ្សាយថា Kim Seon Ho ត្រូវបានគេនិយាយថា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសាកលវិទ្យាល័យ ជិត Seongbuk-gu ជាងនេះទៅទៀតអ្នកនិយមលេងអ៊ីនធើណែតខ្លះ បានអះអាងថា បច្ចុប្បន្នអ្នកយកព័ត៌មាន កំពុងរង់ចាំនៅក្នុងបន្ទប់រង់ចាំរបស់មន្ទីរពេទ្យ ដោយសង្ឃឹមថានឹងអាចឃើញ Kim Seon Ho ឬអាចសួរសំណួរសំភាសន៍តារាប្រុសរូបនេះបាន។

Kim Seon Ho
Kim Seon Ho

ក្នុងនោះ ការបង្ហោះជនអនាមិកមួយបាននិយាយថា ៖

ពួកគេនិយាយថា​ អ្នកយកព័ត៌មានត្រូវបានប្រមូលផ្តុំគ្នា យ៉ាងសស្រាក់សស្រាំនៅក្នុងបន្ទប់រងចាំ នៅជាន់ទី ២ នៃមន្ទីរពេទ្យ…… ដែលមនុស្សម្នាក់កំពុងព្យាយាមសម្រាក ដោយភាពឯកជន ប៉ុន្តែ​អ្នក​កាសែត​សំរាម​ទាំង​នោះ​នៅតែ​ត្រូវ​ការ​សម្ភាសន៍​មិន​ថា​មាន​រឿង​អ្វី​ទេ​ ពិតជាឆ្កួតណាស់។

ជនអនាមិក
ការបង្ហោះរបស់ជនអនាមិក
ការបង្ហោះរបស់ជនអនាមិក

គួររំលឹកផងដែរថា នៅដើមសប្តាហ៍នេះនៅថ្ងៃទី ២០ ខែតុលា Kim Seon Ho បានចេញលិខិតសុំទោសជាផ្លូវការ តាមរយៈផលិតកម្មរបស់លោក ចំពោះភាពចម្រូងចម្រាសជុំវិញទំនាក់ទំនងរបស់លោក ជាមួយអតីតសង្សាររបស់ខ្លួន ដែលនាងបានចោទប្រកាន់លោកថា តារាប្រុសរូបនេះបង្ខំឲ្យនាងរំលូតកូន៕

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T