ស្មាតហ្វូន vivo Y21s បើកឲ្យអតិថិជនធ្វើការ Pre-Order ចាប់ពីថ្ងៃនេះតទៅ ជាមួយតម្លៃប្រមាណ $209

//s9.kh1.co/d6/d642db9a2029a3ef789155d594617b034c355e60.jpg
បច្ចេកវិទ្យា

 ២៣-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រកាស និងបញ្ចេញទៅលើរូបភាពខ្លះៗ ទាក់ទងទៅនឹងការត្រៀមមកដល់នៃសមាជិកស៊េរីថ្មីរបស់ខ្លួន ដែលត្រូវជាស្មាតហ្វូននៃត្រកូល Y ម៉ូឌែល Y21s ដែលនឹងត្រូវបង្ហាញខ្លួននៅលើទីផ្សារកម្ពុជា នាពេលឆាប់ៗនេះផងដែរ។ស្មាតហ្វូន Y21s នេះមានតម្លៃប្រមាណ $209 តែប៉ុណ្ណោះ។

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រកាស និងបញ្ចេញទៅលើរូបភាពខ្លះៗ ទាក់ទងទៅនឹងការត្រៀមមកដល់នៃសមាជិកស៊េរីថ្មីរបស់ខ្លួន ដែលត្រូវជាស្មាតហ្វូននៃត្រកូល Y ម៉ូឌែល Y21s ដែលនឹងត្រូវបង្ហាញខ្លួននៅលើទីផ្សារកម្ពុជា នាពេលឆាប់ៗនេះផងដែរ។ ចំពោះស្មាតហ្វូន Y21s នេះ គឺត្រូវបានបើកឲ្យធ្វើការ Pre-Order ចាប់ពីថ្ងៃទី២៣ នេះតទៅ រហូតទៅដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ជាមួយនឹងតម្លៃប្រមាណ $209 តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្មាតហ្វូនម៉ូឌែល vivo Y21s នេះដែរ គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសពណ៌ថ្មី និងមានលក្ខណៈពិសេសៗជាច្រើនផងដែរដូចជា៖ បើនិយាយទៅកាន់ពណ៌របស់ Y21s គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសពណ៌ថ្មី ២ ពណ៌ គឺ ពណ៌ត្បូងគុជស (Pearl White) និង ពណ៌ខៀវរាត្រី (Midnight Blue)

កុម្មង់ទុកមុនឥឡូវនេះ​ vivo Y21s
កុម្មង់ទុកមុនឥឡូវនេះ​ vivo Y21s

រីឯផ្នែកកាមេរ៉ាវិញ វាត្រូវបានបំពាក់មកជាមួយកាមេរ៉ាមុខទំហំ 8MP  សម្រាប់កាមេរ៉ាក្រោយ ៣គ្រាប់​ ដែលមានកាមេរ៉ាគោលទំហំ 50MP និងកាមេរ៉ាជំនួយមុខងារផ្សេងទៀតមានទំហំ 2MP+2MP ។ vivo Y21s គឺបានបំពាក់មកជាមួយទំហំអេក្រង់ 6.51 អ៊ីញ កម្រាស់ត្រឹម 8 មីល្លីម៉ែត្រ រាងស្ដើង ស្លីម ទម្ងន់ត្រឹមតែ 182 ក្រាម។ ផលធៀបអេក្រង់របស់ស្មាតហ្វូន vivo Y21s គឺ 20:9 និងអត្រាអេក្រង់ទៅរាងទាំងមូលគឺ 89%។

ហើយវាក៏ត្រូវបានបំពាក់មកជាមួយ Ram ទំហំ 4GB បូករ៉េមជំនួយ 1GB និង អង្គផ្ទុកទិន្នន័យ 128GB ផងដែរ។ Y21s ប្រតិបត្តិការដោយ Funtouch OS11.1 ដែលគាំទ្រដោយ Android 11។ ចំពោះប្រតិបត្តិការនៃការដោះសោររបស់ Y21s វិញ ត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាដោះសោរ ដោយស្កេនក្រយៅដៃនៅផ្នែកចំហៀងនៃផ្ទៃអេក្រង់។ ស្មាតហ្វូន vivo Y21s មានកម្លាំងថាមពលថ្ម 5000mAh ភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 18W Fast Charge តាមរយៈរន្ធ USB-C។

ដូច្នេះបងប្អូនក៏អាចធ្វើការ Pre-Order ស្មាតហ្វូន vivo Y21s (កុម្មង់ទុកមុន) ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ជាមួយនឹងទទួលបាននូវកាដូយ៉ាងពិសេសពី vivo រង្វាន់រួមមាន កែវកាហ្វេរក្សាកម្តៅដ៏ស្រស់ស្អាត នឹង Speaker Bluetooth ចំនួនមួយទៀតផងដែរ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T