ចឹងសោះ! លោក Tuchel បង្ហើបពីហេតុផលដែលមិនដាក់ឲ្យកូនក្រុមរូបនេះចូលលេងទៀងទាត់

//s9.kh1.co/23/23c72c666b1985031c02593265ee6472a25a6f0e.jpg
កីទ្បា

 ២៣-តុលា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

លោក Tuchel ថាកូនក្រុមនេះត្រូវតែចេះអត់ធ្មត់ទើបអាចជាប់ជម្រើស១១នាក់ដំបូងវិញបាន

អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel បាននិយាយថា ខ្សែបម្រើ Hakim Ziyech ត្រូវតែរៀនអត់ធ្មត់រង់ចាំពេលវេលាដែលគេអាចចូលលេងទៀងទាត់វិញបានបន្ទាប់ពីកីឡាកររូបនេះបាត់បង់តំណែងក្នុងជម្រើស១១នាក់ដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Hakim Ziyech
ខ្សែបម្រើ Hakim Ziyech

Ziyech ដែលផ្ទេរពី Ajax មកកាន់ទឹកដី Stamford Bridge កាលពីឆ្នាំ២០២០ រាងធ្លាក់ទម្រង់លេងជាងមុនដោយសារតែគេបានរងរបួសស្មាកាលពីខែសីហាកន្លងទៅជាហេតុធ្វើឲ្យ កីឡាករវ័យ២៨ឆ្នាំរូបនេះបានជាប់ជម្រើស១១នាក់ដំបូងតែ១ប្រកួតគត់នៅរដូវកាលថ្មីនេះ ដូច្នេះទើបលោក Tuchel ថាគេត្រូវតែប្រឹងប្រែងនិងអត់ធ្មត់។

ខ្សែបម្រើ Hakim Ziyech
ខ្សែបម្រើ Hakim Ziyech

លោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានថ្លែងពាក់ព័ន្ធនឹងស្ថានភាពរបស់ Ziyech ថា៖

ជាដំបូង គឺគេបានចូលលេងក្នុងក្រុមនៅដើមរដូវកាលនេះព្រោះតែគេលេងបានល្អ។ គេក៏លេងបានល្អដែរក្នុងការប្រកួតមុនបើករដូវកាល ដោយគេអាចស៊ុតបញ្ចូលទីបានបន្ទាប់មកគេក៏បានរងរបួសក្នុងការប្រកួត Super Cup ។ តាំងពីនោះមក ខ្ញុំមានអារម្មណ៍ថាវាធ្វើឲ្យគេក្លាយជាបែបនេះមកទល់សព្វថ្ងៃ ខ្ញុំមិនមានអារម្មណ៍ថាគេបានជាសះស្បើយត្រង់ស្មារបស់គេ១០០ភាគរយនោះទេ។ នៅពេលពួកយើងដាក់ឲ្យគេលេងលើសពី៩០នាទីគឺ ពួកយើងក៏ធ្លាប់បានដាក់ឲ្យជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួត Champions League ដែរ។ ខ្ញុំមានអារម្មណ៍ថាទោះគេគ្មានការឈឺចាប់ក៏ មើលទៅរាងកាយរបស់គេមានកម្រិត ជាពិសេសគឺល្បឿននិងការផ្លាស់ទី។គេត្រូវការពេលវេលានិងភាពអត់ធ្មត់ដើម្បីអាចដណ្ដើមជម្រើស១១នាក់ដំបូងក្នុងក្រុមមកវិញ។

លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T