ក្រុមអ្នកជំនាញអង់គ្លេស កំពុងតាមឃ្លាំមើលកូវីដ១៩ បំប្លែងខ្លួនថ្មី Delta Plus

//s9.kh1.co/e2/e22949a2d55a5b0829e3868b588813142667b55e.jpg
សង្គម

 ២៣-តុលា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្រជឿជាក់ថា វ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩បច្ចុប្បន្ន គឺនៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មីនេះ

បរទេស៖ ទីភ្នាក់ងារសន្តិសុខ សុខភាពចក្រភពអង់គ្លេស ហៅកាត់ (UKHSA) ​ បានធ្វើការស៊ើបអង្កេត​វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី ឈ្មោះថា Delta Plus ឬ AY.4.2 ដោយសង្ស័យថា វាអាចឆ្លងបានលឿនជាងវីរុសកូវីដ១៩ប្រភេទ Delta ធម្មតា។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់នៅឡើយ ថាតើវីរុសបំប្លែងថ្មី​​ Delta Plus​ អាច​មានសមត្ថភាពធ្វើឱ្យមានការឆ្លងធ្ងន់ធ្ងរនោះទេ ខណៈអ្នកវិទ្យាសាស្ត្រជឿជាក់ថា វ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩បច្ចុប្បន្ន គឺនៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មីនេះ។ នេះបើតាមប្រភពព័ត៌មាន BBC។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

យោងតាមទិន្នន័យផ្លូវការចុងក្រោយរបស់ UKHSA បង្ហាញថា ចំនួន​អ្នកឆ្លងកូវីដ១៩នៅចក្រភពអង់គ្លេសប្រមាណ ៦% គឺបាន​​បណ្តាលមកពីប្រភេទ Delta Plus ​នេះ។ យ៉ាងណាក៏ដោយ Delta Plus នៅមិនទាន់ក្លាយជា​បញ្ហាគួរឱ្យព្រួយបារម្ភនៅឡើយទេ ដោយសារអ្នកជំនាញនៅតែគិតថា វានឹងមិនធ្វើឱ្យមានការឆ្លងទ្រង់ទ្រាយធំ ហើយក៏ទំនងជាមិនអាចគេចចេញពីវ៉ាក់សាំងបង្ការនាពេលបច្ចុប្បន្ន​ដែរ៕

រូបភាព
រូបភាព
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T