ក្រោយលឺព័ត៍មានល្បីថា CTN បញ្ឈប់ការងាររបស់ខ្ញុង ស្រាប់តែលោកតា វ៉ិចទ័រ បកស្រាយថា....

//s9.kh1.co/9a/9adcaa0d0f37ac922555c237de714102e16bfb61.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ទុក្ខជាន់ទុក្ខ! ពេលនេះ ខ្ញុង ត្រូវស្ថានីយទូរទស្សន៍បញ្ឈប់ពីការសម្តែង

រាជធានីភ្នំពេញ៖ តារាកំប្លែងពូកែថ្វីមាត់ អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ត្រូវបានស្ថានីយ៍ទូរទស្សន៍ CTN ផ្អាកការសម្តែងរបស់នាងមួយរយៈសិន។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកតា វ៉ិចទ័រ ផលិតករផ្នែកកម្សាន្តប្រចាំស្ថានីយ៍មួយនេះ ប្រាប់សារព័ត៍មានតារា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីមានព័ត៍មានចចាមអារ៉ាមថា ស្ថានីយ៍ទូរទស្សន៍ CTN ធ្វើការបញ្ឈប់ការងារសម្តែងរបស់តារាកំប្លែងស្រីរូបនេះ ក្នុងនោះដែរ លោកតា វ៉ិចទ័រ ដែលជាផលិតកររបស់ស្ថានីយ៍ទូរទស្សន៍មួយនេះ បានបញ្ជាក់បែបនេះថា ស្ថានីយ៍មិនបានបញ្ឈប់អ្នកនាង ខ្ញុងនោះទេ ពោលគឺគ្រាន់តែផ្អាកការងាររបស់នាងមួយរយៈប៉ុណ្ណោះ។ 

ខ្ញុង
ខ្ញុង

សូមជម្រាបថា ការសម្រេចផ្អាកតារាកំប្លែងស្រីរូបនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីតារាកំប្លែងស្រីរូបនេះ បានបង្កឱ្យការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបនាង ទម្លាយព័ត៍មានជំពាក់បំណុលគេជុំទិស ជាសាធារណៈ​នៅលើបណ្តាញសង្គម នាពេលកន្លងមក។ ទាំងនាងបានអំពាវនាវសុំមហាជនម្នាក់ ១ ដុល្លារ ដើម្បីជួយទ្រទ្រង់ដល់ការសិក្សា និងការអប់រំកូនៗរបស់នាង។

ខ្ញុង
ខ្ញុង

តែចុងក្រោយ​ ថ្មីៗនេះ​ អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ក៏បានសុំវេរទឹកប្រាក់ជូនដល់សប្បុរសជនវិញ ក្រោយពីមានមតិរិះគន់ចំពោះតារាកំប្លែងរូបនេះ រហូតដល់នាង​សុខចិត្តលក់ឡាន របស់ប្តី ដើម្បីយកប្រាក់មករកស៊ី និងសងបំណុលគេ។

ដោយឡែក ចំពោះព័ត៍មានដែលស្ថានីយ៍ទូរទស្សន៍សម្រេចផ្អាកអ្នកនាងខ្ញុងនេះ គឺមិនទាន់សម្រេចចេញជាផ្លូវការពីថ្នាក់លើ ឬថ្នាក់ដឹកនាំកំពូលរបស់ស្ថានីយ៍ទូរទស្សន៍ដ៏ធំមួយនេះនៅឡើយ៕

លោកតា​ វ៉ិចទ័រ
លោកតា​ វ៉ិចទ័រ
លោកតា​ វ៉ិចទ័រ
លោកតា​ វ៉ិចទ័រ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T