គិតចឹងអត់? លោក Ray Parlour ថាឲ្យតែ Solskjaer យកឈ្នះក្រុមនេះបាន នោះនឹងលែងមានអ្នករិះគន់ហើយ

//s9.kh1.co/70/70a0fca02a95b22964d3bce0bcc9022417b078f3.jpg
កីទ្បា

 ២៣-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Parlour ថា Solskjaer ត្រូវតែដឹកនាំ Man UTD ឲ្យយកឈ្នះក្រុមមួយនេះទើបលែងទទួលពាក្យរិះគន់

អង់គ្លេស៖ អតីតកីឡាកររបស់ Arsenal គឺលោក Ray Parlour ជឿថាបើសិនលោក Ole Gunnar Solskjaer អាចដឹកនាំក្រុមបិសាចក្រហម Manchester United ឲ្យយកឈ្នះ Liverpool នៅថ្ងៃអាទិត្យទី២៤ខែតុលានេះបាន នោះកៅអីជាគ្រូបង្វឹករបស់លោកនឹងលែងក្ដៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer
កីឡាករ Liverpool
កីឡាករ Liverpool

លោកក៏បានគិតដែរថា អ្នកគាំទ្ររបស់បិសាចក្រហមគួរតែសប្បាយចិត្តបើសិនក្រុមលោកអាចលេងស្មើ Liverpool ស្របពេលមានមតិជាច្រើនបានរិះគន់លោក Solskjaer លើទម្រង់លេងរបស់លោក។

កីឡាករ Manchester United
កីឡាករ Manchester United

លោក Parlour បានថ្លែងប្រាប់ TalkSPORT ថា៖

នេះជាការប្រកួតដ៏ធំមួយនៅថ្ងៃចុងសប្តាហ៍។បើសិនពួកគេអាចឈ្នះ Liverpool បាននោះគ្រប់យ៉ាងនឹងផ្លាស់ប្ដូរ គ្រប់គ្នានឹងប្ដូរមកនៅខាង Ole វិញ។ បើសិនពួកគេអាចលត់ Liverpool ទក់សាច់ ខណៈដែលក្រុមនេះកំពុងស៊ុតបញ្ចូលទីបានច្រើនៗគ្រាប់ អ្នកគាំទ្របិសាចក្រហមមានរឿងអីមិនសប្បាយចិត្ត? ដូច្នេះបើសិនអ្នកជាអ្នកគាំទ្ររបស់ United ខ្ញុំគិតថាអ្នកនឹងលេងបានស្មើក៏ល្អ ព្រោះ Liverpool កំពុងមានទម្រង់លេងល្អខ្លាំងណាស់។

លោក Ray Parlour
លោក Ray Parlour
លោក Ray Parlour

គួរបញ្ជាក់ផងដែរថាពេលនេះ Manchester United កំពុងឈរនៅលេខរៀងទី៦ដោយមានតែ១៤ពិន្ទុក្នុងដៃ ចាញ់ក្រុមកំពូលតារាង Chelsea ដល់ទៅ៥ពិន្ទុឯណោះ៕

កីឡាករ Manchester United
កីឡាករ Manchester United

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T