ធ្វើបានហើយ! អបអរ ក្រុមកម្ពុជា យកឈ្នះ ហុងកុង ក្នុងលទ្ធផល ៤ទល់នឹង២ (មានវីដេអូ)

//s9.kh1.co/a8/a817cbe1b0ac7a4f5404a27d980d012cf2d11440.jpg
កីទ្បា

 ២៣-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កម្ពុជា យកឈ្នះ ហុងកុង ក្នុងលទ្ធផល ៤ទល់នឹង២

កម្ពុជា៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ធ្វើបានល្អមែនទែនក្នុងការប្រកួតបើកឆាកការប្រកួតជម្រុះក្នុងពូលនៃពានរង្វាន់ AFC U-23 Asian Cup ទល់នឹងក្រុមជម្រើសជាតិហុងកុងអាយុក្រោម២៣ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ 
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ 

ជាការពិតណាស់ នៅក្នុងវគ្គទី១ ក្រុមកម្ពុជា បានធ្វើការវាយសម្រុកទៅលើ ក្រុមហុងកុង ខ្លាំងមែនទែន រហូតមានគ្រាប់បាល់កើតឡើងនៅនាទីទី៤២ ដោយ កីឡាករ សៀង ចន្ធា ក្រោយទទួលបាល់បានយ៉ាងល្អពីលឹម ពិសុទ្ធ និង ជាគ្រាប់តែមួយគត់ក្នុងវគ្គទី១។

កីឡាករ សៀង ចន្ធា
កីឡាករ សៀង ចន្ធា

លុះឈានចូលវគ្គទី២ ក្រុមកម្ពុជា កាន់តែធ្វើបានល្អ ដោយអាចរកគ្រាប់បាល់បានរហូតដល់ទៅ ៣គ្រាប់ ត្រឹមរយៈពេល៨នាទី ដោយ ចន្ធា នាទីទី៥៥ សុិន កក្កដា នាទី៦០ និង មិន រតនៈ នាទីទី៦៣ ប៉ុន្តែ ក៏ត្រូវបាន ហុងកុង វាយបកវិញ២គ្រាប់នៅចុងម៉ោង ធ្វើឲ្យចប់ការប្រកួត កម្ពុជា យកឈ្នះ ហុងកុង ក្នុងលទ្ធផល ៤ទល់នឹង២ ទទួលបាន៣ពិន្ទុ។

គួរបញ្ជាក់ដែរថា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងមានភារកិច្ចមួយទៀតនៅថ្ងៃទី២៦ទល់នឹង ក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ ដែលជាការប្រកួតបិទបញ្ចប់ក្នុងពូល៕

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T