ផ្អើលទាំងយប់! សមត្ថកិច្ចឃាត់ខ្លួនជនប្រុសស្រីជាច្រើននាក់ ក្រោយល្មើសនឹងវិធានរដ្ឋបាល ជួបជុំគ្នាផឹកសុីកាត់យប់

//s9.kh1.co/6d/6d96f513954052b62732b78a8eb28cab532d4bdb.jpg
សង្គម

 ២៣-តុលា-២០២១ ១២ល្ងាច · ២ ឆ្នាំមុន

សមត្ថកិច្ចឃាត់ខ្លួនជនប្រុសស្រីជាច្រើននាក់ ក្រោយល្មើសនឹងវិធានរដ្ឋបាល ជួបជុំគ្នាផឹកសុីកាត់យប់

រាជធានីភ្នំពេញ÷ កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ កម្លាំងអជ្ញាធរមានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះចាប់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្រោយល្មើសនឹងវិធានការរដ្ឋបាល ជួបជុំគ្នាផឹកសុី ដោយគ្មានការអនុញ្ញាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងប្រតិបត្តិការចុះបង្រ្កាប និងឃាត់មនុស្សប្រុសស្រីជាច្រើននាក់ ត្រូវសមត្ថកិច្ចចុះអនុវត្តសេចក្តីសម្រេចនិងឃាត់ខ្លួន នៅទីតាំងផ្លូវ២១៥ កែង១១៨ សង្កាត់ផ្សារដប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រមទាំងបញ្ជូនឡើងរថយន្តក្រុងចំនួន២ យកទៅសាលាខណ្ឌទួលគោកទាំងយប់តែម្តង។

សូមរំលឹកផងដែលថា ផ្អែកតាមប្រការ២ នៃសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាព ការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចជា រោងភាពយន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូ ក្លឹប និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ៕

ប្រភពដកស្រង់ព័ត៌មាន និងរូបភាព÷ Rangsey roth

សកម្មភាពចុះបង្រ្កាប
សកម្មភាពចុះបង្រ្កាប
សកម្មភាពចុះបង្រ្កាប
សកម្មភាពចុះបង្រ្កាប
សកម្មភាពចុះបង្រ្កាប
សកម្មភាពចុះបង្រ្កាប
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T