ក្រចេះ ៖ សត្វផ្សោតមួយក្បាល ងាប់អណ្តែតទឹក ត្រូវគេប្រទះឃើញ កាលពីវេលាម៉ោងប្រមាណជា ៧និង៣០នាទី ព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៣នៅចំណុច  សង្កាត់រកាកណ្តាល ក្រុងក្រចេះ ។

ប្រភពព័ត៌មានបានឲដឹងថា សត្វផ្សោតមួយក្បាល នេះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកបន្ទាប់ មកក៍ផ្តល់ដំណឹង សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល សង្កាត់រកាកណ្តាល និងខណ្ឌរដ្ឋបាលជលផល  ។

លោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងតាមទូរសព្ទ័ថា នៅវេលាម៉ោង ប្រមាណជា ៧និង៣០នាទីព្រឹក ត្រូវបានគេផ្តល់ដំណឹងជូនលោក។

លោកបន្តថា សពសត្វផ្សោតមួយក្បាល នេះត្រូវបាន អង្កការ WWFដែលមានតួនាទីជំនួយអភិរក្ស សត្វ ផ្សោតទន្លេមេគ្គង ដឹកទៅរក្សាទុក។ តាមការឲ្យដឹង ពីសមត្ថកិច្ចថា ការងាប់ស្លាប់របស់សត្វផ្សោតដែលមាន ទម្ងន់ជាង១០០គីឡូក្រាមនេះ គេសន្និដ្ឋាន ត្រូវបាន ជាប់មងរបស់ជនខិលខូច ប្រហែលជាពីរទៅ បីថ្ងៃមកហើយ ។

ប្រភពពីមជ្ឍដ្ឋានជុំវិញ តំបន់អភិរក្សសត្វផ្សោត បានខ្សឹបប្រាប់ថា ការងាប់របស់សត្វផ្សោតស្ទើរតែរាល់ នៅក្នុងរដូវទឹកឡើង ដោយសារថ្នាក់ដឹកតំបន់អភិរក្ស ហាក់ដូចជាធូរលុងចំពោះឆ្មាំទន្លេ មួយចំនួនដែល មានគំនិតខិលខូច ត្រូវរ៉ូវជាមួយជនល្មើស លួចដាក់មងនេសាទនៅក្នុងតំបន់ហាមឃាត់ ។

ប្រភពបន្តថា រាល់ពេលឆ្មាំទន្លេរចុះបង្ក្រាប គឺបានតែប្រជាពលរដ្ឋដាក់មងតិចតួច គឺត្រូវរឹបអូស ទៅធ្វើកាផាកពិន័យ តែចំពោះជនខិល ខូចមួយចំនួន ដែលប្រកបរបរជាលក្ខណះទ្រង់ទ្រាយ ធំ ដោយមានខ្នងបង្អែកនៅពីក្រោយផង នៅតែអាចបន្ត ការនេសាទបានរហូត ។

ប្រជាពលរដ្ឋសំណូមពរ ឲ្យគណះកម្មការ អភិរក្សសត្វផ្សោតកាំពី ជួយពិនិត្យមើល លើបញ្ហាទាំងនេះផង ព្រោះសត្វផ្សោតវាជាសត្វដ៍កម្រ បើពុំមានការទប់ស្កាត់ទេ នោះវាអាចប្រឈមនិងការបាត់បង់ផុតពូជជាមិនខាន ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]