លោក McManaman ណែនាំឲ្យ R.Madrid ទិញយករនាំងការពារឆ្នើមនៅ PL រូបនេះ ទៅពង្រឹងជើងក្រោម

//s9.kh1.co/ac/ac757c4abc4dcc83de53a2d5296036e089637953.jpg
កីទ្បា

 ២៣-តុលា-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

លោក Steve McManaman ណែនាំឲ្យ R.Madrid ទិញយករនាំងការពារឆ្នើមនៅ PL រូបនេះ ទៅពង្រឹងជើងក្រោម

បរទេស៖ អតីតវីរបុរសក្រុមហង្សក្រហម Liverpool លោក Steve McManaman បានជំរុញឱ្យក្លិបអធិរាជស Real Madrid ចុះហត្ថលេខាយកខ្សែការពារ Antonio Rudiger របស់ Chelsea ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/6e/6ea6dec967debf0f47c23dbb754e9b36430d6eb0.png

Rudiger បច្ចុប្បន្នមានតម្លៃខ្លួន ៣១.៥លានផោននៅលើ Transfermarkt ដោយរូបគេកំពុងបង្ហាញទម្រង់លេងបានលេចធ្លោ ក្រោមការដឹកនាំរបស់គ្រូបង្វឹកក្រុមតោខៀវលោក Thomas Tuchel ជាក់ស្ដែងកាលពីចុងរដូវកាលមុន គេបានរួមចំណែកជួយក្លិបដែលមានមូលដ្នាននៅភាគខាងលិចទីក្រុងឡុងដ៍មួយនេះ លើកពាន UEFA Champions League ។

https://s9.kh1.co/__image/w=650,h=650,q=100/c7/c7076cd455e26a516e2f2c75f3a7b0d8d58663fb.png

យ៉ាងណាមិញ កិច្ចសន្យាបច្ចុប្បន្នរបស់ ខ្សែការពារសញ្ជាតិ អាល្លឺម៉ង់ ខាងលើ នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ដូច្នេះមានន័យថា រូបគេ នឹងអាចមានសិទ្ធគ្រប់គ្រាន់ ក្នុងការចរចាជាមួយក្លិបផ្សេងៗនៅខែមករា ដើម្បីត្រៀមផ្ទេរចេញដោយគ្មានតម្លៃខ្លួន នាទីផ្សាររដូវក្ដៅខាងមុខ។ ប៉ុន្តែ Chelsea មិនចង់បាត់បង់ Rudiger ដោយមិនទទួលបានអ្វីមួយសេនបែបនេះឡើយ ស្របពេល លោក Tuchel ត្រូវបានគេរាយការណ៍មកថា មានបំណងចង់រក្សារនាំងការពាររូបនេះ នៅទឹកដី Stamford Bridge បន្តទៀត។

https://s9.kh1.co/__image/w=650,h=497,q=100/8d/8d5d628d181c11c1fba99b25144c30eb88d8e8fe.png

ទោះជាយ៉ាងណា ជើងចាស់ Steve McManaman បានផ្ដល់យោបល់ឲ្យ Real Madrid គួរឆ្លៀតឱកាសនេះ បញ្ចុះបញ្ចូលយក Rudiger មកកាន់ទឹកដី Bernebeu ក៏ព្រោះថា ក្លិបយក្សអេស្ប៉ោញមួយនេះ កំពុងខ្វះខ្សែការពារដ៏រឹងមាំម្នាក់ ក្នុងការចាប់ដៃគូជាមួយ David Alaba ។

លោក Mcmanaman បានលើកឡើងថា៖

Real Madrid កំពុងត្រូវការខ្សែការពារកណ្ដាលហើយ Antonio Rüdiger របស់ Chelsea ជាជម្រើសដ៏ល្អប្រសើរ​ជាងអ្វីដែលពួកគេកំពុងមានបច្ចុប្បន្ន។ ប្រាកដណាស់ គាត់ពិតជាល្អជាង ខ្សែការពារ ដែល Real Madrid មាននៅពេលនេះទៅទៀត! Real Madrid នឹងទាក់ទងទៅគ្រប់គ្នា ព្រោះថាពួកគេអត់បានទិញកីឡាករមួយរយៈមកហើយ ពួកយើងក៏បានដឹងហើយ ថា Real បានដាក់សំណើ ២០០លានអឺរ៉ូ សម្រាប់ Kylian Mbappe ៕

លោក Steve McManaman 
https://s9.kh1.co/__image/w=650,h=650,q=100/e1/e152253c2cab896aa79f9617ceb9a2ab5a48121c.png

ប្រភពfootball.london

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T