ស្អាតខ្លាំង! មកមើលសម្រស់ឈុតខ្មែរមួយនេះ បង្កប់អត្ថន័យបេតិកភណ្ឌ

//s9.kh1.co/b5/b552640f72f75d9af81e2df4d79635051f9298be.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២១ ១២ល្ងាច · ២ ឆ្នាំមុន

មកមើលសម្រស់ឈុតខ្មែរមួយនេះ បង្គប់អត្ថន័យបេតិកភណ្ឌមិនស្ទើរ

តារាកម្សាន្ត÷ ទីបំផុតឈុត វប្បការិកាចត្វានិមិត្ត គ្រងដោយបេក្ខនារីពាក់ស្លាកលេ១៣ កញ្ញា សុង សុភ័ក្រ ត្រូវបានគណកម្មាការជ្រើសរើសជាឈុតល្អជាងគេក្នុងចំណោម៥ នៅក្នុងការប្រកួតវគ្គបឋមក្នុងកម្មវិធីបវរកញ្ញាឯកចក្រវាលកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញភាពប្រណីតនៃឈុតនេះត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញ ដោយមានផ្ទៃស្បៃស្បែកដ៏ធំស្ថិតនៅក្នុងទម្រងល្ខោនស្រមោលស្បែកធំ ដែលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់កម្ពុជានៅពីក្រោយ និងមានខ្នុក(ដែលជារបាំងមុខ) សម្រាប់តួអង្គពាក់នៅក្នុងការសម្តែងល្ខោនខោលដែលត្រូវបានអង្គការយូណេស្គូដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស នាថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ ។

សូមបញ្ជាក់ផងដែលថា ឈុតដែលមានរួមបញ្ចូលទៅដោយសម្បត្តិវប្បធម៌-អរិយធម៌ និងអត្តសញ្ញាណជាតិខ្មែរមួយនេះ គឺជាការច្នៃម៉ូតដោយអ្នកច្នៃម៉ូតវ័យក្មេងខ្មែរដ៏ល្បីលោកទឹកគ្រឿង សហការគូររូប និងរៀបចំច្នៃដោយក្រុមក្មេងវត្ត ដែលជាអ្នកនៅពីក្រោយឈុតដ៏ស្រស់ស្អាត និងប្រកបដោយអត្ថន័យមួយនេះ ដោយមានអ្នកគាំទ្រជាច្រើនសង្ឃឹមថាឈុតមួយនេះនឹងមានវត្តមានលើឆាកអន្តរជាតិ៕

ចង់ឃើញថាតើ ឈុតមួយនេះស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

ប្រភពដកស្រង់រូបភាព÷ គេហទំព័រ Miss Universe Cambodia

កញ្ញា សុង សុភ័ក្រ
កញ្ញា សុង សុភ័ក្រ
កញ្ញា សុង សុភ័ក្រ
កញ្ញា សុង សុភ័ក្រ
កញ្ញា សុង សុភ័ក្រ
កញ្ញា សុង សុភ័ក្រ
កញ្ញា សុង សុភ័ក្រ
កញ្ញា សុង សុភ័ក្រ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T