ក្តីសុខរបស់គ្រួសារទាំងមូល គឺកើតចេញពីការដែលមនុស្សប្រុសជាប្តី មិនធ្វើរឿងទាំងនេះ

//s9.kh1.co/0b/0b32553dae9c536847462d4dcd53719da6871783.jpg
នារី

 ២៣-តុលា-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

គ្រួសារមួយ ដែលអាចរស់នៅដោយមានសុភមង្គល និងក្តីសុខទៅបាន គឺតែងតែកើតចេញពីមនុស្សប្រុស ដែលជាមេគ្រួសារ មិនធ្វើនូវរឿងទាំងនេះ។

យល់ដឹង៖ នៅក្នុងគ្រួសារ អាចទទួលបានសេចក្តីសុខឬក៏អត់ វាក៏អាស្រ័យទៅលើមនុស្សប្រុសដែលជាប្តី ជាឪពុកនិងជាមេគ្រួសារមួយរូបដែរ ដែលកើតចេញពីមនុស្សប្រុសម្នាក់ តម្រូវឱ្យមានតួនាទី ក្នុងការថែរក្សា ស្រលាញ់និងការពារក្រុមគ្រួសារទាំងមូល ឱ្យបានល្អជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ក្តីសុខទាំងមូលនៅក្នុងក្រុមគ្រួសារ វាក៏កើតចេញពីការដែលមនុស្សប្រុសជាប្តី និងជាឪពុកដ៏ល្អម្នាក់ មិនធ្វើនូវរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះដែរ ព្រោះប្រសិនបើមនុស្សប្រុស ជាមេគ្រួសារធ្វើនូវរឿងទាំងនេះ ក្រុមគ្រួសារទាំងមូល ច្បាស់ជារស់នៅដោយគ្មានក្តីសុខឡើយ។

ក្តីសុខរបស់គ្រួសារទាំងមូល គឺកើតចេញពីការដែលមនុស្សប្រុសជាប្តី មិនធ្វើរឿងទាំងនេះ៖

១. ផិតក្បត់ប្រពន្ធ

រូបតំណាង
រូបតំណាង

វាជាការពិត គ្រួសារមួយដែលអាចរស់នៅដោយមានក្តីសុខបាន វាក៏ជាចំណេកមួយរបស់មនុស្សប្រុសជាប្តី ដែលត្រូវតែមានភាពស្មោះត្រង់នឹងប្រពន្ធ និងមិនផិតក្បត់ប្រពន្ធ ទៅលួចលាក់មានស្រីនៅខាងក្រៅដែរ ព្រោះថាការដែលផិតក្បត់ប្រពន្ធ លួចមានស្រីនៅខាងក្រៅ ក្រុមគ្រួសារទាំងមូល ច្បាស់ជារស់នៅដោយគ្មានក្តីសុខជាមិនខាន។

២. ជេរប្រមាថប្រពន្ធ

រូបតំណាង
រូបតំណាង

ក្រុមគ្រួសារមួយ ដែលមានក្តីសុខទៅបាន គឺនៅពេលដែលមនុស្សប្រុសជាប្តី ជាមនុស្សប្រុសម្នាក់ ដែលចេះប្រើប្រាស់ពាក្យសម្តីសមរម្យ និងឱ្យតម្លៃទៅលើប្រពន្ធ ហើយមិនជេរប្រមាថប្រពន្ធ នៅចំពោះមុខកូនៗ ដែលជាគំរូដ៏អាក្រក់មួយដល់ពួកគេ ដែលធ្វើឱ្យក្មេងងាយនឹងក្លាយទៅជាក្មេងម្នាក់ ដែលមានសម្តីមិនសមរម្យ ដូច្នេះហើយ ទើបមនុស្សប្រុសដែលជាមេគ្រួសារ មានឥទ្ធិពលខ្លាំងណាស់ សម្រាប់សមាជិកនៅក្នុងគ្រួសារ។

៣. អប់រំកូនដោយប្រើអំពើហិង្សា

រូបតំណាង
រូបតំណាង

ការអប់រំកូន គឺត្រូវប្រើសម្តីទន់ភ្លន់ និងពន្យល់ណែនាំឱ្យកូនបានចេះគិតពិចាណា លៃលកដោយខ្លួនឯង ហើយឪពុកម្តាយ ត្រូវចាំធ្វើជាអ្នកជម្រុញ និងតម្រង់ទិសពួកគេនៅពីក្រោយ មិនមែនអប់រំកូន ដោយការប្រើអំពើហិង្សានោះទេ ហេតុនេះហើយ គ្រួសារមួយដែលអាចមានក្តីសុខបាន គឺត្រូវការឱ្យមនុស្សប្រុសជាមេគ្រួសារ អប់រំកូនៗដោយចេះប្រើពាក្យសម្តីសមរម្យ មិនមែនជាការប្រើអំពើហិង្សា ព្រោះវាអាចប៉ះពាល់ធ្ងន់ធ្ងរ ដល់អារម្មណ៍របស់ក្មេង។

 ៤. ទុកការសប្បាយនៅខាងក្រៅ សំខាន់ជាងគ្រួសារ

រូបតំណាង
រូបតំណាង

ការដែលគ្រួសារមួយ អាចរស់នៅដោយមានក្តីសុខទៅបាន គឺវាកើតចេញពីមនុស្សប្រុស ដែលជាមេគ្រួសារ មិនបានចាត់ទុកការសប្បាយនៅខាងក្រៅតែមួយភ្លេតៗ សំខាន់ជាងក្រុមគ្រួសារ ជាងនេះទៅទៀត ទោះសប្បាយយ៉ាងណា ក៏មិនទុកប្រពន្ធកូនចោល រហូតធ្វើឱ្យប្រពន្ធកូន មានអារម្មណ៍ថាឯការនោះទេ ហេតុនេះហើយ បានជាមនុស្សប្រុសជាប្តី មានឥទ្ធិពលខ្លាំងណាស់ ដល់សុភមង្គល និងក្តីសុខនៅក្នុងគ្រួសារ៕

ប្រភពphunutoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T