ជាម្ដាយJin យ៉ាងម៉េច? បើសូម្បីអាយដលក៏ថាមិនស្គាល់ដែរ

//s9.kh1.co/ad/ade6c8cd31e4b8f5275bb4a7767562889805e809.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

Jin បានបញ្ចប់ពាក្យចចាមអារ៉ាម ក្រោម ARMYs ជឿថាស្ត្រីអាថ៌កំបាំងម្នាក់នេះ គឺជាម្តាយរបស់ Jin សមាជិកក្រុម BTS ហើយនេះគឺជាអត្តសញ្ញាណពិតរបស់នាង

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Jin សមាជិកក្រុម BTS បានឆ្លើយតបទៅនឹងកំហុសដ៏គួរឱ្យស្រលាញ់មួយរបស់ ARMY នៅលើ Weverse ហើយបញ្ហាដ៏គួរឱ្យអស់សំណើចនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនខ្មាស់អៀននឹងខ្លួនឯង ដែលបានយល់ច្រឡំរឿងនេះអស់ពេលមកជាយូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jin និង បវរកញ្ញាKim Sung Hee
Jin និង បវរកញ្ញាKim Sung Hee

ក្នុងនោះ អ្នកគាំទ្ររូបនេះបានបង្ហោះរូបថតមួយរបស់ Jin និងស្រ្តីម្នាក់ ដែលគ្រប់គ្នាជឿថាជាស្រ្តីម្នាក់នេះ ជាម្តាយវ័យក្មេងរបស់តារាប្រុសរូបនេះ ព្រោះអ្នកទាំងពីរហាក់ដូចជាមានភាពស្រដៀងគ្នាយ៉ាងខ្លាំង តែពេលនេះ Jin ក៏បានបញ្ជាក់ថា រឿងនេះគ្មានអ្វីក្រៅពីភាពចៃដន្យនោះទេ ហើយលោកគឺពិតជាមិនដឹងពីអត្តសញ្ញាណ របស់ស្ត្រីអាថ៌កំបាំងនោះផងដែរ។

នាងមិនមែនជាម្តាយខ្ញុំទេតែ .. ខ្ញុំឆ្ងល់ថា នាងជាអ្នកណា? 

Jin
ការផ្លើយតបរបស់ Jin
ការផ្លើយតបរបស់ Jin

ពិតណាស់ មិនមែនមានតែ ARMY ម្នាក់នេះទេដែលយល់ច្រឡំ ហើយឥលូវនេះមកដឹងការពិតថា តើនារីម្នាក់នេះជាអ្នកណា? ការពិតនារីម្នាក់នេះជាបវរកញ្ញាកូរ៉េឆ្នាំ ១៩៧៧ ឈ្មោះពិតរបស់នាងគឺ Kim Sung Hee កើតនៅឆ្នាំ ១៩៥៩ ដោយសារតែមានភាពស្រដៀងគ្នាច្រើនជាមួយនឹង Jin ទើបទីបំផុតមានពាក្យចចាមអារ៉ាមនេះបានកើតឡើង យ៉ាងណាពេលនេះបានដឹងការពិតហើយ៕

Kim Sung Hee
Kim Sung Hee
Jin
Jin

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T