៥០ឆ្នាំហើយ ទើបគេស្រាវជ្រាវដឹងថា ដានជើងរបស់ដាយណូស័រមួយនេះ ខុសស្រឡះពីការគិតពីមុនៗ

//s9.kh1.co/89/89025d52ef09dbe2433dcf7a55d21e12649ac2f0.jpg
បច្ចេកវិទ្យា

 ២៣-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្រក្នុងពេលនោះបានប៉ាន់ស្មានថា សត្វដែលបង្កើតស្នាមជើងនេះមានជើងវែងជាង២ម៉ែត្រ ដែលធ្វើឲ្យវាក្លាយជាសត្វស៊ីសាច់ជាអាហារដ៏ធំជាងគេ កាលពីសម័យនោះ។

បរទេស៖ ដានជើងផូស៊ីលដាយណូស័រដែលត្រូវបានរកឃើញកាលពី៥០ឆ្នាំមុន គឺបានមកពីប្រភេទស៊ីរុក្ខជាតិជាអាហារ មិនមែនជាប្រភេទដាយណូស័រធំៗស៊ីសាច់ជាអាហារដូចការគិតពីមុននោះឡើយ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយ។ ដានជើងដែលមានអាយុកាលតាំងពី២២០លានឆ្នាំមុន ត្រូវបានគេគិតថាមកពីដាយណូស័រដ៏ធំមួយក្បាល មកពីសែស្រឡាយ Eubrontes នេះបើតាមសម្ដីរបស់អ្នកនិពន្ធដឹកនាំការសិក្សា លោក Anthony Romilio។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបានធ្វើការជាមួយក្រុមអ្នកស្រាវជ្រាវអន្តរជាតិ ដើម្បីធ្វើការវិភាគឡើងវិញនូវផូស៊ីល ហើយបានរកឃើញថាស្នាមជើងនេះគឺជារបស់ដាយណូស័រស៊ីរុក្ខជាតិជាអាហារ។ ផូស៊ីលនេះត្រូវបានរកឃើញនៅក្នុងអណ្ដូងរ៉ែធ្យូងថ្ម ក្នុងក្រុង Ipswich ហើយមានជម្រៅជិត២០០ម៉ែត្រខាងក្រោមដី។ លោកបាននិយាយថា អ្នកវិទ្យាសាស្ត្រក្នុងពេលនោះបានប៉ាន់ស្មានថា សត្វដែលបង្កើតស្នាមជើងនេះមានជើងវែងជាង២ម៉ែត្រ ដែលធ្វើឲ្យវាក្លាយជាសត្វស៊ីសាច់ជាអាហារដ៏ធំជាងគេ កាលពីសម័យនោះ។

សត្វដែលមានកវែងនេះមានជើងប្រវែងប្រហែល១.៤ម៉ែត្រ និងមានប្រវែងខ្លួនជិត៦ម៉ែត្រ។ លោក Romilio បានបន្ថែមថា ដាយណូស័រនេះទំនងជាមានក្បាលតូច និងដើរជើងពីរ។ លោកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា អ្នកវិទ្យាសាស្ត្រមុនៗមិនអាចពិនិត្យផូស៊ីលនេះបានទេ នៅពេលធ្វើការស្រាវជ្រាវ ដែលបង្ខំឲ្យពួកគាត់សន្និដ្ឋានដោយផ្អែកលើរូបថតនិងគំនូរ៕

ដានជើងផូស៊ីលដាយណូស័រ ដែលគេរកឃើញ នៅក្នុងទម្រង់រូបគំរូ 3D
ដានជើងផូស៊ីលដាយណូស័រ ដែលគេរកឃើញ នៅក្នុងទម្រង់រូបគំរូ 3D
រូបតំណាងដាយណូស័រស៊ីរុក្ខជាតិជាអាហារ
រូបតំណាងដាយណូស័រស៊ីរុក្ខជាតិជាអាហារ

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T