តើប្រិយមិត្តនៅចាំរឿង ឆ្កែ ១០១ ដែរ ឬ ទេ? ថ្ងៃនេះខ្មែរឡូតនឹងនាំប្រិយមិត្ត ទៅជួបនឹងរឿងដ៏ពិតប្រាដក ហើយវាពិសេសអស្ចារ្យ ជាងឆ្កែ ១០១ ទៅទៀតនោះ គឺ ឆ្កែរោមមាស (golden retriever) ចំនួន ២២២ក្បាល។

កម្មវិធីនេះ ត្រូវបានធ្វើឡើងដោយ សមាគមឆ្កែរោមមាសមួយ នៅប្រទេសស្កត់ឡែន កាលពីខែមុន។ ការជួបជុំឆ្កែដ៏ច្រើននេះ ត្រូវបានកត់ចូលក្នុងកំណត់ត្រាពិភពលោកផងដែរ ដែលពួកវាទាំង ២២២ បានមកជួបជុំគ្នានៅកន្លែងកំណើតរបស់វាវិញ។ កាលពីឆ្នាំ ២០០៦ សមាគមនេះធ្លាប់បាន ប្រារព្ធធ្វើពិធីស្រដៀងនេះម្ដងរួចមកហើយ ដើម្បីរំលឹកដល់ ខួបលើកទី ៥០របស់ អង្គការ។ តែឆ្នាំនេះ មានលក្ខណៈធំជាងមុន ដែលមានម្ចាស់ឆ្កែជាច្រើន មកពីគ្រប់ទិសទី បាននាំមកនូវសត្វចិញ្ចឹមរបស់ពួកគេ មកជួបជុំគ្នាគួរឲ្យសប្បាយរីករាយបំផុត។

លោក Richardson ដែលជាសមាជិកមួយក្នុង សមាគមននេះបានប្រាប់ថា ពួកគាត់បានចំណាយពេល អស់៣ខែ ក្នុងការរៀបចំគំរោងជួបជុំនេះឡើង។

តើប្រិយមិត្តធ្លាប់បានឃើញឆ្កែ ដ៏ច្រើនបែបនេះដែរ ឬ ទេ? តើប្រិយមិត្តយល់យ៉ាងណាចំពោះ ពិធីជួបជុំឆ្កែដ៏ច្រើនបែបនេះ? សូមទស្សនារូបភាពខាងក្រោម៖













កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]