ម៉ាស់បែបវិទ្យាសាស្ត្រអនាគតរបស់ក្រុមហ៊ុន Razer គ្រាន់តែចេញភ្លាម លក់ដាច់ខ្ទេច

//s9.kh1.co/84/84bb1be7dc7d5aa98d9756c7e35b8adfdd7ad61d.jpg
បច្ចេកវិទ្យា

 ២៣-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បើយោងតាមក្រុមហ៊ុន Razer បានឲ្យដឹងថា គ្រាន់តែចេញជាលើកដំបូង ម៉ាស់នេះលក់ដាច់អស់ ក្នុងរយៈពេលតែប៉ុន្មាននាទី។

បរទេស៖ ត្រឡប់ទៅកាន់ព្រឹត្តិការណ៍ CES ខែមករា ដែលក្រុមហ៊ុន Razer បានបង្ហាញថា គេកំពុងធ្វើការលើម៉ាស់ N95 ដែលត្រូវបានគេឲ្យឈ្មោះថា Project Hazel។ ដូចជាផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុននេះ វាមានបំពាក់ភ្លើង Chroma RGB។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងខែមីនា ក្រុមហ៊ុន Razer បញ្ជាក់ថា ម៉ាស់ Hazel នឹងក្លាយជាផលិតផលពិតប្រាកដ ជំនួសឲ្យរូបគំរូ ហើយប៉ុន្មានខែក្រោយមក ផលិតផលនេះត្រូវប្រកាសចេញលក់នៅត្រីមាសទី៤នៃឆ្នាំ។ ម៉ាស់នេះក៏ទទួលបានការប្ដូរឈ្មោះទៅជា Razer Zephyr នៅក្នុងខែសីហា។

ដោយមានតម្លៃជាង៩៩ដុល្លារ វាក៏មិនមែនជាផលិតផលថោកប៉ុន្មានដែរ ពីព្រោះសព្វថ្ងៃមនុស្សកាន់តែតិចទៅៗ ដែលប្រើប្រាស់ម៉ាស់។ បើយោងតាមក្រុមហ៊ុន Razer បានឲ្យដឹងថា គ្រាន់តែចេញជាលើកដំបូង ម៉ាស់នេះលក់ដាច់អស់ ក្នុងរយៈពេលតែប៉ុន្មាននាទី។

Razer បាននិយាយថា តម្រងនៅលើម៉ាស់ដែលអាចផ្លាស់បាន មានប្រសិទ្ធភាពនៃការច្រោះបាក់តេរី៩៩ភាគរយ និងអាចច្រោះភាគល្អិតខ្យល់ដែលមានទំហំ០.៣មីក្រុង។ តម្រងទាំងនេះត្រូវបានបំពាក់ដោយកងពន្លឺ RGB ធំពីរ ដែលជួយបំភ្លឺនៅលើម៉ាស់។ វាក៏មានមីក្រូហ្វូននិងឧបករណ៍បំពងសំឡេង ប្រព័ន្ធខ្យល់សកម្មដែលផ្ដល់ខ្យល់ត្រជាក់និងបញ្ចេញកម្ដៅចេញពីការដកដង្ហើម កន្លែងទប់ខ្យល់កុំឲ្យស្រអាប់លើកញ្ចក់វ៉ែនតា និងប្រអប់សាកឥតខ្សែ៕

ម៉ាស់ Razer Zephyr
ម៉ាស់ Razer Zephyr

ប្រភព: TECHSPOT

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T