ពិតឬ សមាជិក៩នាក់ចុងក្រោយរបស់ Girls Planet 999 ត្រូវគេថាលួចបន្លំ?

//s9.kh1.co/7f/7fcc4dceb543c320af27c0ce442fbc7c863d424a.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

របៀបដែលអ្នកនិយមលេងអ៊ីនធើណែត កំពុងឆ្លើយតបទៅនឹងសមាជិក ៩ នាក់ចុងក្រោយរបស់ Kep1er ពីកម្មវិធី 'Girls Planet 999'

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ បន្ទាប់ពីវគ្គចុងក្រោយនៃកម្មវីធី «Girls Planet 999» បានចាក់ផ្សាយហើយការសម្តែង និងបានឈានដល់ទីបញ្ចប់ដែរ ក្នុងនោះសមាជិកក្រុមចម្រៀងស្រីថ្មី ពីកម្មវិធីប្រឡងចម្រៀង Idol នេះ ក៏ត្រូវបានបង្ហាញដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះតារាចម្រៀងស្រីទាំង ៩ នាក់កំពុងទន្ទឹងរង់ចាំជំពូកថ្មី នៃអាជីពរបស់ពួកគេ នៅពេលដែលពួកគេបានផ្លាស់ប្តូរខ្លួនឯង ក្លាយជាមួយក្រុមតារាចម្រៀងស្រីជាសកលឈ្មោះ «Kep1er» ហើយភ្លាមៗនៅពេលដែលវគ្គចុងក្រោយបានចាក់ផ្សាយ ហើយសមាជិកចុងក្រោយត្រូវបានបង្ហាញ ជាផ្លូវការជាមួយនឹងការបើកដំណើរការគណនី ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗផងដែរ។ 

គួរបញ្ជាក់ផងដែរថា យោងតាមវគ្គបញ្ចប់នេះ បេក្ខនារីចុងក្រោយដែលនឹងត្រូវចាប់ផ្តើមក្នុងវិថីថ្មីឈ្មោះ «Kep1er» រួមមាន Kim Chae Hyun Huening Bahiyyih Choi Yujin Kim Da Yeon Seo Young Eun Kang Ye Seo Ezaki Hikaru Sakamoto Mashiro និង Shen Xiaoting

សូមទស្សនារូបភាពខាងក្រោម ៖

Kim Chaehyun
Kim Chaehyun
Huening Bahiyyih
Huening Bahiyyih
Choi Yujin
Choi Yujin
Kim Dayeon
Kim Dayeon
Seo Youngeun
Seo Youngeun
Kang Yeseo
Kang Yeseo
Ezaki Hikaru
Ezaki Hikaru
Sakamoto Mashiro
Sakamoto Mashiro
Shen Xiaoting
Shen Xiaoting

ទោះជាយ៉ាងណាក្រោយប្រកាសសមាជិកទាំង ៩ នាក់ហើយ អ្នកនិយមលេងអ៊ីនធើណែត ក៏បានរួមគ្នាបញ្ចេញមតិថា​ ៖

ជនជាតិកូរ៉េច្រើនត្រូវបានជ្រើសរើសលើសពីអ្វីដែលខ្ញុំរំពឹងទុក។

អ្នកនិយមលេងអ៊ីនធើណែត

នេះពិតជាត្រូវបានគេលួចបន្លំ។

អ្នកនិយមលេងអ៊ីនធើណែត

ពួកគេពិតជាបានលួចបន្លំរឿងនេះ ដោយឥតលាក់លៀម ... តើ​ពួកគេ​ចង់​ចូល​គុក​ម្តងទៀតមែន​ទេ? 

អ្នកនិយមលេងអ៊ីនធើណែត

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T