មួយរយៈ កន្លងទៅនេះ នៅតាមតំបន់មួយចំនួន ក្នុងប្រទេសចិន កំពុងប្រឈម នូវអាកាសធាតុក្តៅ គួរអោយកត់សម្គាល់ ដែលជាហេតុធ្វើអោយប្រជាជន មានការលំបាកក្នុងការរស់នៅ ផងដែរ។

យ៉ាងណាមិញ អ្នកនិយមលេង បៀរចិន ហៅថា ម៉ាជាំង ចំនួន ៤នាក់ បាននាំគ្នាផ្លាស់ប្តូរ បរិយាកាស អោយកាន់តែប្លែក ដោយបានពាក់ឧបករណ៍ច្រមុជទឹក មានអុកស៊ីសែន ចុះទៅលេង ម៉ាជាំង ដល់ក្រោមបាតទឹក តែម្តង។ ក្នុងនោះ ពួកគេ បានថតរូប បង្ហាញពីសកម្មភាព របស់ពួកគេកំពុងតែលេងបៀរ យ៉ាងជក់ចិត្ត នៅបាត អាងហែលទឹក មួយកន្លែង ក្នុងទីក្រុង សៀងតាន នៃខេត្ត ហឺណាន ប្រទេសចិន។

តើប្រិយមិត្តយល់យ៉ាងណាដែរ?





ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]