មោទនភាពណាស់ ឱក សុគន្ធកញ្ញា បានបង្ហាញមុខក្នុងកម្មវិធីលំដាប់អន្តជាតិ MEKONG-KOREA FRIENDSHIP (មានវីដេអូ)

//s9.kh1.co/d6/d6fca2b7bf055a24b71006ec89db7bde1d227fc2.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ពិតជាមិនធម្មតា អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញមុខលើឆាកតន្ត្រីលំដាប់អន្តរជាតិ ដោយនាងបានលើកយកការសម្ដែងរបាំបួងសួងព្រាហ្មណ៍។

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ជាតារាចម្រៀងមួយរូបដែលគេកត់សម្គាល់ឃើញនូវប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់នាង។ ពិតណាស់ បើទោះបីចូលសិល្បៈអស់ជាច្រើនឆ្នាំ តែនាងនៅតែអាចឈរជើងជាតារាកំពូលលំដាប់ទី១ដដែល។ មិនតែប៉ុណ្ណោះ គ្រប់បទចម្រៀងដែលតារារូបនេះច្រៀងម្ដងៗ ស្ដាប់ទៅពិតជាពីរោះខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នា ខណៈនាងត្រូវបានអញ្ជើញចូលរួមក្នុងការប្រគុំតន្រ្តី «MEKONG-KOREA FRIENDSHIP CONCERT» ហើយកម្មវិធីមួយនេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសកូរ៉េ និងបណ្ដាប្រទេសផ្សេងៗ ដែលជាប់ទន្លេមេគង្គ ដើម្បីប្រទេសទាំងអស់រួមគ្នាតែមួយ។

ជាក់ស្ដែង ក្នុងអំឡុងពេលផ្សាយផ្ទាល់ អ្នកនាង ឱក សុគន្ធកញ្ញា បានលើកយកនូវបទចម្រៀង«Be Yourself» ដែលបទមួយនេះមានអត្ថន័យលើកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យរឹងមាំ។ ម្យ៉ាងវិញទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នាងបានលើកយកការសម្ដែងរបាំបួងសួងព្រាហ្មណ៍ ដែលជាទម្រង់របាំក្បាច់បុរាណខ្មែរ(របាំព្រះរាជទ្រព្យ)។ ក្នុងនោះដែរ ក្រោយឃើញកំពូលតារាចម្រៀរូបនេះបង្ហាញមុខក្នុងកម្មវិធីលំដាបើអន្តរជាតិរួច មានហ្វេនជាច្រើនបានសម្ដែងនូវក្ដីរំភើបរីករាយ និងមានមោទនភាពចំពោះនាងគ្រប់ៗគ្នា៕

ប្រភពរូបភាព៖ Nob Dane SamAngkar

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូនៅនាទី ៥៥ៈ៣៨៖

អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
វីដេអូបកស្រាយបទចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា នៅនាទី៥៥ៈ៣៨
ឱក សុគន្ធកញ្ញា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T