យល់ស្របអត់? Ronaldo ថាក្រុម Man UTD ត្រូវធ្វើបែបនេះទើបទម្រង់លេងល្អឡើងវិញ

//s9.kh1.co/f7/f7a7dd51df6c85a3c8e2418d3bb0f132d817d63a.jpg
កីទ្បា

 ២៣-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

Ronaldo បានបញ្ចេញទស្សនៈទាក់ទងនឹងទម្រង់លេងរបស់ក្រុម

អង់គ្លេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ជឿជាក់ថាក្រុម Manchester United របស់គេត្រូវការពេលវេលាដើម្បីវិវត្តន៍ខ្លួនទៅមុខហើយកីឡាករក្នុងក្រុមទាំងអស់ត្រូវប្រឹងប្រែងនិងលះបង់ ដើម្បីឲ្យក្លាយជាក្រុមមួយដ៏ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

មកទល់ពេលនេះ Manchester United កំពុងឈរនៅលេខរៀងទី៦ក្នុងតារាង Premier League ដោយចាញ់ពិន្ទុក្រុមកំពូលតារាង Chelsea ចំនួន៤ពិន្ទុ ហើយក្រុមនេះក៏លេងឈ្នះតែ៣ប្រកួតប៉ុណ្ណោះក្នុងចំណោម៨ប្រកួតចុងក្រោយបើទោះបីជាមានខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងក្រុមក៏ដោយ។

កីឡាករ Manchester United
កីឡាករ Manchester United

ខណៈនេះដែរ Ronaldo ក៏ពុំអាចរកគ្រាប់បាល់បានសូម្បីមួយគ្រាប់ក្នុងការប្រកួតទាំង៣ចុងក្រោយនេះប៉ុន្តែសរុបនៅរដូវកាលថ្មីនេះគេរកបាន៦គ្រាប់ហើយឲ្យ Manchester United។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ដោយសារមើលឃើញថាក្រុមរបស់ខ្លួនរាងធ្លាក់ទម្រង់លេងទើបកីឡាករសញ្ជាតិព័រទុយកាល់រូបនេះបាននិយាយថា៖

នៅក្នុងគំនិតខ្ញុំ ពួកយើងត្រូវការការផ្លាស់ប្ដូរខ្លះនាខណៈនេះ។ ពួកគេបានទិញខ្ញុំ ទិញ Varane និង Sancho។ ការសម្របខ្លួននេះនឹងត្រូវការពេលវេលា សូម្បីប្រព័ន្ធនៃការលេងរបស់យើងក៏អ៊ីចឹងដែរ ប៉ុន្តែខ្ញុំគិតថាគ្រប់យ៉ាងនឹងអាចទៅរួចបើយើងធ្វើវាម្ដងមួយដំណាក់កាលៗ។ ខ្ញុំមិននិយាយតែពីការលេងផ្ទាល់ខ្លួនទេ ដើម្បីអាចឈ្នះពានរង្វាន់បានគឺពួកយើងត្រូវធ្វើជាក្រុម។ វាងាយណាស់ក្នុងការឈ្នះពានផ្ទាល់ខ្លួន ប៉ុន្តែខ្ញុំនៅតែគិតថាវាអាចទៅរួច។ អ្នកទាំងអស់គ្នាក្នុងក្រុមត្រូវស្គាល់ពីតួនាទីខ្លួនឯង។ ខ្ញុំយល់ពីតួនាទីខ្លួនឯងក្នុងក្រុម គឺស៊ុតបញ្ចូលទី និងជួយក្រុមជាមួយបទពិសោធន៍ដែលខ្ញុំមាន និងត្រូវរៀនយល់ដឹងពីការប្រកួត។ បើសិនអ្នកទាំងអស់គ្នាគិតបែបនេះ និងលះបង់គ្រប់យ៉ាងដើម្បីក្រុម ខ្ញុំគិតថាពួកយើងអាចក្លាយជាក្រុមមួយដ៏ល្អប្រសើរជាងមុន។ ពួកយើងមានអ្នកគាំទ្រដ៏អស្ចារ្យ និងមានកីឡដ្ឋានដ៏អស្ចារ្យ ដូច្នេះពួកយើងត្រូវតែបន្តប្រឹងប្រែងទៅមុខ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

គួរបញ្ជាក់ផងដែរ Manchester United នឹងត្រូវប្រកួតជាមួយក្រុមគីឡូធ្ងន់ Liverpool នៅថ្ងៃទី២៤ខែតុលាខាងមុខនេះហើយ៕

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T